បែកធ្លាយសារឆ្លើយឆ្លង រវាងជនរងគ្រោះ និងជនសង្ស័យនៅក្នុងឈែតផងដែរ មុនពេលកើតហេតុ(មានវីដេអូ)

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ នេះ បានបំភ្លឺព័ត៌មានជុំវិញករណីផ្ទុះអាវុធ នៅក្នុងក្រុងបាត់ដំបង ឱ្យបានដឹងថា កាលពីវេ​លា​​ម៉ោង ៤ និង ០០ នាទីទៀបភ្លឺ នៃ​យប់ថ្ងៃទី ​៧ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចសួន​ច្បារមាត់ស្ទឹងសង្កែត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង មានករ​ណី​បាញ់បោះដោយអាវុធ​មួយបានកើតឡើង ដែលករណីនេះបង្កដោយជន​សង័្សយជិះរថយន្តមួយគ្រឿងបានប្រើប្រាស់ អាវុធខ្លីបាញ់ជាច្រើនគ្រាប់សំដៅ​ទៅ​លើក្រុមយុវជនមួយក្រុមដែល​កំពុងអង្គុយនៅចំណុច​នោះ​ ដែលក្នុង​នោះ​មានជនរងគ្រោះចំនួន ០៣ នាក់ភេទប្រុស រងរបួសស្រាលចំនួន ០២ ​នាក់ និងបាត់បង់ជីវិតម្នាក់។

Processed with Rookie Cam

ចំពោះករណីនេះ ខាងសមត្ថកិច្ចបានបន្តឱ្យដឹងថា មុខសញ្ញាជាជនសង័្សយត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបក្ស​ពួ​កជាជនសង្ស័យបានចំនួន​ ០១ ​នាក់​​ហើយ​ ដែលខណ:នេះកំពុងនាំខ្លួនមក​កាន់ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ដើម្បីធ្វើការ​ស្រាវជ្រាវបន្ត​ រីឯបក្សពួកផ្សេងទៀតកំពុងស្វែងតាមចាប់ខ្លួនជាបន្ត​ទៀត​។

ទន្ទឹមនឹងនេះ គេក៏សង្កេតឃើញមានការបែកធ្លាយសារឆ្លើយឆ្លង រវាងជនរងគ្រោះ និងជនសង្ស័យនៅក្នុងឈែតផងដែរ មុនពេលកើតហេតុខាងលើ ដែលសារទាំងនោះមានដូចក្នុងវីដេអូខាងក្រោម ៖