ស្តាប់សម្លេងគ្រូពេទ្យ ម្ចាស់គ្លីនិកឯកជនបញ្ជាក់ការពិត(មានវីដេអូ)
ភ្នំពេញ៖ នៅលើផេកជាផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ចេញទម្លាយ ទៅនឹងសម្លេងដែលបញ្ជាក់ការពិតរបស់អ្នកគ្រូពេទ្យ ដែលជាម្ចាស់គ្លីនិកឯកជន ដែលបានព្យាបាលជនរងគ្រោះឈ្មោះ ម៉ុច ស្រីល័ក្ខ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលេីស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
ជាក់ស្តែង នេះជាសម្តីបញ្ជាក់របស់អ្នកគ្រូពេទ្យដែលជាម្ចាស់គ្លីនិកពន្លឺ ដែលជនរងគ្រោះឈ្មោះ ម៉ុច ស្រីល័ក្ខ បានទៅសម្រាកព្យាបាលរបួស បន្ទាប់រងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០២ និង១០នាទី នៅលេីស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ទៀតសោត អ្នកគ្រូពេទ្យបានបញ្ចាក់ថា អ្នករបួសមិនបានសន្លប់ដូចដែលលេីកឡេីងប្រាប់សារព័ត៌មានលើកឡើងនោះទេ ព្រោះតែស្មារតីគ្រប់គ្រាន់ និងបានដេីរចូលមកពិនិត្យព្យាបាលដោយខ្លួនឯង មិនមានការសែងចូលនោះទេ មានន័យថាជនរងគ្រោះត្រឹមរងរបួសភ្នែក ក្បាល និងត្រង់ក ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានមនុស្សដែលស្គាល់គ្នាចំនួន ២ នាក់ នៅជាមួយជនរងគ្រោះជាប់រហូត ហេីយក៏គ្មានហេតុផលណាមួយដែលសមត្ថកិច្ច ត្រូវចាប់ដៃជនរងគ្រោះមកផ្តិតមេដៃនោះទេ។
ហេតុច្នេះ ទាំងនេះហេីយ ជាការបំភ្លឺការពិតរបស់អ្នកគ្រូពេទ្យ ដែលបានព្យាបាលឈ្មោះ ម៉ុច ស្រីល័ក្ខ ៕
សូមទស្សនាវីដេអូខាងក្រោម៖