ទោះកំពុងតែមានផ្ទៃពោះមែន តែតារាចម្រៀងស្រី ទេព បូព្រឹក្ស អាចបង្ហាញខ្លួនស្រស់ស្អាត រួមទាំងពោលពាក្យបែបនេះដើម្បីកូន

ភ្នំពេញ៖ ដូចដែលបានដឹងស្រាប់ហើយថា ពេលនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស ហាក់កំពុងតែមានភាពរីករាយ ជាមួយនឹងដំណើរជីវិតថ្មី ដែលខ្លួនជិតបានក្លាយជាអ្នកម្ដាយគេហើយ ស្របពេលដែលកំពុងតែពរពោះកូនដំបូង ជាមួយគូស្នេហ៍ លោក ងួន ចាន់ដេវីត។

ជាពិសេស ថ្វីត្បិតតែមានផ្ទៃពោះដូច្នេះមែន តែយ៉ាងណា ទេព បូព្រឹក្ស ក៏នៅតែអាចទាក់ទាញចិត្តទស្សនិកជនជាច្រើន ជាមួយនឹងការលេងស្ទាយ៍ខ្លួន ក្នុងឈុតស្អាតៗផ្សេងៗ រួមទាំងអាចបញ្ចេញនូវសម្រស់ផូរផង់បានដូចដើម ទៀតផង ។ ថ្មីៗនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានបង្ហាញនូវរូបភាពថ្មី ជាមួយនឹងឈុតរ៉ូបពណ៌ក្រ.ម៉ៅ តុបតែងមុខមាត់ និងសក់បានយ៉ាងស្អាតលេចធ្លោ ក៏ដូចជាបានរៀបរាប់ថា៖

ម៉ាក់ៗថតរូបស្អាត​ៗទុកឲ្យកូនមេីល​ ថាកំណេីតកូនម៉ាក់​ ម៉ាក់ៗ Cute ផុតលេខ

 

ទេព បូព្រឹក្ស

ជាមួយគ្នានេះដែរ ការបង្ហាញរូបរបស់នាង ក៏នៅតែទទួលបានការសរសើរពីហ្វេន ក៏ដូចជារងចាំមើលពីសមាជិកថ្មីរបស់គូស្នេហ៍អ្នកទាំងពីរ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖