ជនបរទេស ១៤៨ នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា និង ហាមឃាត់ចូលវិញ ៣ ឆ្នាំ
តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងមក អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន ១៤៨ នាក់ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្ដេញចេញខាងលើ មានស្រី ១០ នាក់ និង មាន ៣ សញ្ជាតិផ្សេងគ្នា ក្នុងនោះមានជនជាតិចិនចំនួន ១៤៥ នាក់, ជនជាតិកូរ៉េចំនួន ២ នាក់ និង ជនជាតិអេស្ដូនីចំនួន ១ នាក់។
តាមប្រភពដដែលបានឱ្យដឹងទៀតថា ជនបរទេសចំនួន ១៤៨ នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និង ធ្វើការងារខុសច្បាប់ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និង ហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៣ ឆ្នាំ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖