បេក្ខជនប្រឡងបាក់ឌុបម្នាក់ មានវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឱ្យនៅបន្ទប់ប្រឡងដាច់ដោយឡែក
ឧត្តរមានជ័យ៖ យោងតាមអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ថ្ងៃទី០៥ ខែ១២ ឆ្នាំ២០២២ បេក្ខជនឈ្មោះ វ៉ាន់ សុខឿន (ស) បន្ទប់:១១ លេខតុ:២៦១ វិជ្ជមានកូវីដ១៩ និងត្រូវបានដាក់ឱ្យនៅបន្ទប់ប្រឡងដាច់ដោយឡែក។
ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដើម្បីសម្លាប់មេរោគលើសន្លឹកកិច្ចការរបស់បេក្ខជន ដែលវិជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាលបានពិនិត្យនិងឯកភាព។