តាមពិតសម្លៀកបំពាក់លោក វណ្ណដា ស្លៀកច្នៃចេញពីសម្លៀកបំពាក់មួយនេះសោះ
ភ្នំពេញ៖ ពិតណាស់ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ជាព្រឹត្តិការណ៍ពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១។ នៅក្នុងកម្មវិធីដ៏ស្ចារ្យមួយនេះ ក៏មានវត្តមានតារាចម្រៀងរ៉បវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនគឺលោកវណ្ណដា។
យ៉ាងណាមិញ ទន្ទឹមនឹងបង្ហាញវត្តមានច្រៀងបទចម្រៀង «Time To Rise» លោក វណ្ណដា ពិតជាទទួលបានការសរសើរពីមហាជនយ៉ាងច្រើនកុះករតែម្ដង។ បើក្រឡេកមើលការរៀបចំខ្លួន តារាចម្រៀងរូបនេះ ពិតជាបានតែងខ្លួនយ៉ាងសង្ហាក្នុងឈុតសម្លៀកបំពាក់បុរាណដូច្នេះ។
ជាក់ស្ដែង សម្លៀកបំពាក់របស់លោក វណ្ណដា ស្លៀក ត្រូវបានអ្នកលេងបណ្ដាញសង្គមវែកញែកពីម៉ូតសម្លៀកបំពាក់ដែលលោកបានស្លៀកផងដែរ។ ស្របពេលឃើញអ្នកលេងហ្វេសប៊ុកនិយាយពីឈុតដែលតារារូបនេះស្លៀក គេឃើញមានផេក «បុរាណាចារ្យ» ចេញមកបកស្រាយពីន័យនិងទម្រង់សម្លៀកបំពាក់តារារ៉េបរូបនេះយ៉ាងដូច្នេះថា៖
ប្រភព៖ បុរាណាចារ្យ
សូមទស្សនារូបភាពខាងក្រោម៖