លោក ឯម ភារី មេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី ៣ សហការគ្នាជាមួយកម្លាំងអធិការចុះបង្រ្កាប ទីតាំងល្បែងស៊ីសងលួចលាក់ជល់មាន់មួយកន្លែង

(ភ្នំពេញ) នៅថ្ងៃសៅ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពីអង្គភាពសារព័ត៌មានមួយចំនួនចុះផ្សាយថាមានទីតាំងជល់មាន់កំពុងបើកដំណើរការយ៉ាងរលូននៅចំណុចបុរីជ័យជំនះ ក្រោយពីទទួលបានភ្លាម លោក ឯម ភារី មេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣ សហការជាមួយកម្លាំងអធិការចុះត្រួតពិនិត្យ និងបង្រ្កាប ទីតាំងជល់មាន់លួចលេងមួយកន្លែង ដែលស្ថិតនៅចំណុចបុរីជ័យជំនះ ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ក្នុងនោះលោក ឯម ភារីមេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣ បានប្រាប់មកកាន់អង្គភាពសារព័ត៌មាន ហង្សតូច ថាប្រហែលជាទីតាំងនេះលួចលេងទេទើបពេលដែលកម្លាំងសមត្ថកិច្ចនិងកម្លាំងអធិការ ចុះទៅអ្នកញ្ញៀនល្បែងបានដឹងខ្លួនទាន់រត់អស់ហើយ ជាលទ្ធផលក្នុងការត្រួតពិនិត្យ មិនបានអ្វីទំាងអស់។

ប៉ុស្តិ៍នគរបារដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ មានកិត្តិយស សូមថ្លែងអរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គមទំនាក់ទំនង តែងតែសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនិងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងមានជ័យទី៣។