ដំណឹងល្អ! ចាប់ពីពេលនេះ អ្នកផលិតមាតិកា YouTube នៅកម្ពុជា អាចរកចំណូលបានវិញហើយ
នៅរសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានធ្វើសេចក្ដីប្រកាសមួយស្ដីពីការដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីភាពជាដៃគូ» របស់ក្រុមហ៊ុន YouTube។
ក្រសួងបានប្រកាសថា សាធារណជន និង អ្នកផលិតមាតិកាវីដេអូទាំងអស់ដឹងថាចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ «កម្មវិធីភាពជាដៃគូ» (YouTube Partner Program) នៅព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និង ធនធានជាច្រើនរបស់ YouTube ផងដែរ។
ទន្ទឹមនឹងនេះផងដែរ ដើម្បីជំរុញការអប់រំឌីជីថល ក្រសួងបានធ្វើការលើកទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ចូលរួមកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ «កម្ពុជាឆ្ពោះទៅឌីជីថល» (Go Digital Cambodia) ដែលអាចស្វែងរកព័ត៌មានលម្អិតតាមគេហទំព័រ www.godigital.gov.kh៕
សូមអានសេចក្ដីប្រកាសដែលមានភ្ជាប់ជូនខាងក្រោម៖