ក្រសួងសុខាភិបាល ចេញសេចក្ដីក្រើនរំលឹកពីការ ការពារការចម្លងជំងឺកូវីដ-១៩
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សាយនៅក្នុងបណ្តាញសង្គម ធ្វីតធឺ (Twitter) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្ត និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងពេលឈប់សម្រាកក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៣ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
លោកជំទាវវេជ្ជបណ្ឌិត ក្រើនរំលឹក ឱ្យប្រជាពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការសុខាភិបាល ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្តទៅទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ដួសទី៤ និងដួសទី៥) ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយ សុខភាពសាធារណ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី។