ចាប់ពីស្អែក កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ នៅតំបន់ទាំងនេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី​ ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ឱ្យបានដឹងថា ១ សប្តាហ៍ទៅមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ ៖

– នៅថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម។

– បន្តពីថ្ងៃទី ២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។
ឯរាជធានី-បណ្តាខេត្ត នៅភាគខាងក្រោមនៅបន្តទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

– នៅចន្លោះថ្ងៃទី ២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ។

– នៅចន្លោះថ្ងៃទី ២៥-២៩ អាចមានភ្លៀងក្នុងកម្រិតតិចតួច។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

– នៅចន្លោះថ្ងៃទី ២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ។

– នៅចន្លោះថ្ងៃទី ២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

– នៅចន្លោះថ្ងៃទី ២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរលាយឡំទៅដោយ ផ្គរ រន្ទះ ផ្ទៃសមុទ្រមានខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់។

– នៅចន្លោះថ្ងៃទី ២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖