ចូលរួមសោកស្ដាយ! លោក ខាត់ ចំរើន បានទទួលមរណភាពហើយ…
ថ្មីៗនេះ មហាជនជាច្រើន បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពសុខភាពរបស់លោក ខាត់ ចំរើន ជាខ្លាំង ខណៈតារាប្រុសរូបនេះកំពុងដេកស្ដូកស្ដឹងលើគ្រែពេទ្យដោយសារជំងឺ ខូចក្រលៀន និង ក្រិនថ្លើម។
យ៉ាងណាមិញ អ្វីដែលកាន់តែស្លុតចិត្តបំផុតនោះ នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ អ្នកនាង ខាត់ សុឃីម បានចេញមុខមកបង្ហោះសាររៀបរាប់បញ្ជាក់ប្រាប់មហាជនថា ប្អូនប្រុសបង្កើតរបស់អ្នកនាង ពោលគឺលោក ខាត់ ចំរើន បានទទួលមរណភាពបាន។
អ្នកនាងបានផ្លាស់ប្ដូររូបភាពប្រូហ្វាល់គណនីរបស់ខ្លួន លើបណ្ដាញសង្គមហ្វេសប៊ុក និងបានសរសេរសារដ៏រំជួលចិត្តមួយថា៖ «សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះកុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង រៀនសូត្រចប់ចុងចប់ដើម។ ពុកអើយអាចំរើនវាទៅមើលថែពុកហើយ»។
សូមបញ្ជាក់ថា ពិធីបុណ្យសព នឹងប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ក្នុង បុរី ពន្លឺថ្មី ភូមិ ត្រពាំងព្រាយ ភ្នំបាសិត៕