តារាចម្រៀងស្រី ពេជ្រ សូលីកា បង្ហាញសារមួយនៅលើបណ្ដាញសង្គម រៀបរាប់ប្រាប់មិនចង់ឲ្យមានការរំឮកពីរឿងឈឺចាប់ កាលពីមុន

ភ្នំពេញ៖ សម្រាប់តារាចម្រៀងស្រី ពេជ្រ សូលីកា នៅតែធ្វើឲ្យមហាជនជាច្រើន តាមដានពីជីវីតរស់នៅផ្ទាល់ខ្លួន ព្រមទាំងសកម្មភាពផ្សេងៗ ក៏ដូចជា ចង់ដឹងពីសុខទុក្ខរបស់នាង ក្រោយពីមួយរយៈពេលមុននេះ នៃការជួបរឿងស្មុគស្មាញនៅក្នុងជីវិត។

ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី ពេជ្រ សូលីកា បានចេញមកបង្ហោះសារយ៉ាងវែងមួយ រៀបរាប់ពីរឿងរ៉ាវដែលធ្លាប់កើតមានពីមុន ដែលជារឿងធ្វើឲ្យនាងមិនសប្បាយចិត្ត ព្រមទាំងលើកឡើងមិនចង់ឲ្យមានការរំឮកឡើងទៀតផង ដោយបានប្រាប់ថា៖

ឃើញបែបហ្នឹងហើយធ្វើឲ្យខ្ញុំនឹកឃើញដល់ការឈឺចាប់របស់ខ្ញុំកាលពី ៣ ឆ្នាំមុន
ការឈឺចាប់នឹងរូបភាពទាំងនោះវាបានធ្វើឲ្យខ្ញុំមានជម្ងឺប្រចាំកាយដល់សព្វថ្ងៃ
អ្វីដែលខ្ញុំសុំដល់អ្នកទាំងអស់គ្នាគឺសុំកុំ mention ឈ្មោះខ្ញុំ នឹង សុំកុំ screenshot មកឲ្យខ្ញុំឃើញទៀតអី
ខ្ញុំសុំមិនដឹងមិនឮ ខ្ញុំរស់នៅជាមួយកាពិត ខ្ញុំមិនចេះសម្ដែងជាមួយភាពក្លែងក្លាយទេ គឺហត់
ខ្ញុំបានមកដល់សព្វថ្ងៃនេះគឺខ្ញុំសប្បាយចិត្តនឹងខ្លួនឯងខ្លាំងណាស់
Please respect my decision

ពេជ្រ សូលីកា

យ៉ាងណាមិញ ក្រោយពីបានឃើញការបង្ហោះរបស់នាងបែបនេះហើយ ក៏មានមិត្តៗ ព្រមទាំងអ្នកគាំទ្រជាច្រើន បានចូលមកបញ្ចេញមតិ ផ្ញើសារលើកទឹកចិត្តដល់រូបនាង ឲ្យមានភាពរឹងមាំ ព្រមទាំងសង្ឃឹមថា ក្រោយពីបានជួបព្យុះភ្លៀង តារាស្រីរូបនេះ នឹងមានជីវិតយ៉ាងរីករាយជាថ្មី ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖