ប្រយ័ត្នផង! ថតជាប់ស្ដែងៗ បុរសម្នាក់ អង្គុយចុចទូរស័ព្ទលើម៉ូតូនៅមាត់ផ្លូវ ត្រូវចោរឆក់ទូរស័ព្ទយកទៅបាត់
មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ថ្មីៗនេះ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយពីបានទស្សនាវីដេអូថតជាប់ដោយកាមេរ៉ាសុវត្ថិភាព នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ បង្ហាញនូវសកម្មភាពចោរឆក់ទូរស័ព្ទបុរសម្នាក់ នៅមាត់ផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីជនរងគ្រោះមានឈ្មោះ Kol Kol បានបង្ហោះវីដេអូ ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា លោកត្រូវបានចោរឆក់ទូរស័ព្ទ iPhone 12 Pro ពណ៌ខៀវ នៅផ្លូវ 310 កែង113 ដោយជនដែលឆក់នោះ មានភិនភាគដូចក្នុងរូបភាព និងវីដេអូ។
ម្ចាស់ទូរសព្ទខាងលើបានបន្តថា បើបងប្អូនណាឃើញគេយកទៅលក់ ឬជនដែលលួចផ្ទាល់បានឃើញសារមួយនេះ ជួយទាក់ទងប្រាប់ខ្លួន ខ្លួននឹងជូន 50$ វិញ ហើយធានាសុវត្ថិភាពទៀត មិនប្រកាន់មិនថាឱ្យនោះទេ ព្រោះទូរស័ព្ទខ្លួនជាប់ទាំង password iCloud និងមាននៅឯកសារជាច្រើនដែលខ្លួនត្រូវការ៕
សូមទស្សនាវីដេអូនៅខាងក្រោមនេះ ៖