រងការរិះគន់ខ្លាំងពេក ដេវិដ ចេញមកបង្ហោះសាររៀបរាប់ដឹងកំហុស និងសុំការលើកលែងពីមហាជន

ភ្នំពេញ៖ កាលពីថ្មីៗនេះ ជឿជាក់ថាមហាជនជាច្រើន បានដឹងរួចមកហើយ ក្រោយពី ពិធីករប្រុសសំដីចាក់ទឹកមិនលិច ពូកែវោហាស័ព្ទ​ ផ្តល់សំណើចក្អាកក្អាយដល់អ្នកទស្សនា លោក ដេវិដ ត្រូវទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន បន្ទាប់ពីលោក បានបង្ហោះវីដេអូ លេងសើចពាក្យអសុរោះ ជ្រុលហួសហេតុ ទៅកាន់ព្រះអង្គ Mateen របស់ ប្រទេសព្រុយណេ។

យ៉ាងណាមិញ ក្រោយពីទទួលរងការរិះគន់ពីសំណាក់មហាជន យ៉ាងដំណំបែបនេះហើយ ពិធីករលោក ដេវិដ ក៏បានដឹងកំហុស រួចហើយក៏បានធ្វើការលុបវីដេអូនោះចោល ថែមទាំងបានចេញមកបង្ហោះសារសុំទោសយ៉ាងដូច្នេះថា៖

ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកេីតឡេីង​ ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវិដីអូ។ ខ្ញុំបាទពិតជាសោកស្តាយណាស់ដែលមានរឿងនេះកើតឡើង ហើយធ្វើអោយប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រោះលើសដែនកំណត់ ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។ បន្ទាប់ពីបានបង្ហោះប្រមាណ10 នាទីខ្ញុំបាទបានភ្ញាក់រលឹកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថារឿងនេះបានធ្វើអោយបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងអោយបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយ បន្ទោសបន្ទាប ជាតិសាសន៏ ឬទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះ សង្ឃឹមថាបងប្អូនទាំងអស់គ្នា លើកលែងទោស និង ផ្តល់ឱកាសអោយខ្ញុំបាទផងចុះ។

 

សារ បង្ហោះ លោក ដេវិដ

ក្នុងនោះ ក្រោយពីបានឃើញលោកដឹងកំហុស ថែមទាំង ចេញមកសុំទោស នូវកំហុសដែលខ្លួនបានសាងរួចមក មហាជន ទាំងអស់ ក៏ហាក់រំសាយអារម្មណ៍មិនពេញចិត្ត និងនាំគ្នាចូលទៅខមិន ឲ្យលោកប្រុងប្រយត្ន័រាល់សកម្មភាព និងសំដី មុននិងបង្ហាញចេញឲ្យអ្នកទស្សនាបានឃើញ៕

សូមទស្សនារូបភាពខាងក្រោម៖