ថ្មីៗនេះ ខាងអាជ្ញាធរខេត្ត និងគ្រូពេទ្យ បានបញ្ជាក់ថា ស្រ្តីដែលម្រាលកូន និងត្រូវបានសត្វពាំទៅ គឺជារឿងមិនពិត

ស្វាយរៀង៖ នៅតែជាព័ត៌មានដែលមហាជនជាច្រើន​កំពុងតែតាមដាន ក្រោយពីបានជ្រាបរឿងដ៏ភ្ញាក់ផ្អើល ដែលបានកើតឡើងនៅលើក្រុមគ្រួសារមួយ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង នៅពេលដែលមានស្ត្រីម្នាក់បានសម្រាលរួច ត្រូវបានសត្វពស់ពាំយកកូននោះទៅបាត់។

ដោយឡែក ថ្មីៗនេះ តាមរយៈរបាយការណ៍របស់អាជ្ញាធរខេត្តស្វាយរៀង ក៏ដូចជាគ្រូពេទ្យបានប្រាប់ថា ស្រ្តីរូបនេះ គឺមិនមានផ្ទៃពោះទេ ហើយក៏ធ្លាប់ឲ្យគ្រូពេទ្យជួយបញ្ជាក់ឲ្យថា នាងមានផ្ទៃពោះទៀតផង។

តែទោះជាយ៉ាងណា មូលហេតុដែលមានរឿងបែបនេះគឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ហើយខាងសាច់ញាតិរបស់ស្រ្តីម្នាក់នេះ រួមទាំងនាងផ្ទាល់ គឺនៅតែបន្តអះអាងថា នាងពិតជាមានកូនពិតមែន៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

សូមទស្សនារូបភាពខាងក្រោម៖