មើលហើយអ្នកណាដែលមិនលាន់មាត់ សរសើរនោះ ឱក សុគន្ធកញ្ញា សឹងតែស៊ីដាច់គេ ក្នុងកម្មវិធីបែបនេះ
ភ្នំពេញ៖ បើនិយាយពីឈ្មោះកំពូលតារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា លោកអ្នកប្រាកដជាបានស្គាល់ច្បាស់ជាក់ជាមិនខានថា ថាជាតារាស្រីដែលមានសំនៀងពិរោះ ទេពកោសល្យសិល្បៈដ៏សម្បូរបែប និងមានឥទ្ធិពលខ្លាំងក្នុងស្រទាប់មិត្តយុវវ័យស្ទើរតែគ្រប់មជ្ឈដ្ឋាន។
លើសពីនេះ មិនត្រឹមតែមានសម្លេងពីរោះនោះទេ តែរាល់ស្ទាយ៍តែងខ្លួន ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ឃើញថា ពិតជាលេចធ្លោទាក់ភ្នែកខ្លាំងតែម្ដង ជាពិសេសនោះគឺ សម្រស់របស់កំពូលតារាស្រីរូបនេះ រឹតតែស្អាតខ្លាំងឡើង មិនចាញ់ពីពេលក្រមុំប៉ុន្មានឡើយ។
ជាក់ស្ដែង កំពូលតារាចម្រៀងស្រីរូបនេះ បានបង្ហាញខ្លួនក្នុងឈុតពេលរាត្រីពណ៌ទឹកប្រាក់ យ៉ាងស្រស់ស្អាត រំលេចម៉ូដចំហទ្រូង បូករួមនឹងរាងដ៏ស្លីមទៀតនោះ តែមិនស៊ិចស៊ីខ្លាំងណាស់ណា មើលទៅពិតជាសាកសមក្នុងកម្មវិធី ជាពិសេសសមជាមួយនឹងកំពូលតារាចម្រៀងមួយដួងនេះខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖