ចូលរួមរំលែកទុក្ខ! ពិធីករ យឹម ណារ៉ា ជួបទុក្ខធំបាត់បង់លោកឱពុកជាទីស្រឡាញ់ គ្មានថ្ងៃត្រឡប់

នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយពិធីករ យឹម ណារ៉ា យ៉ាងខ្លាំង ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំ ដែលលោកកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់គ្មានថ្ងៃត្រឡប់ គឺលោកឪពុកបង្កើតរបស់លោកបានទទួលមរណភាពហើយ។

នេះបើតាមបណ្ដាញសង្គមរបស់ លោក យឹម ណារ៉ា បានធ្វើការប្ដូររូបប្រូហ្វាលកាន់ទុក្ខ ព្រមទាំងបានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម អេង ឫទ្ធី បានធ្វើការស៊ែរបន្តដោយភ្ជាប់ជាមួយនឹងការចូលរួមរំលែកទុក្ខចំពោះមរណភាពលោកឪពុករបស់ពិធីកររូបនេះផងដែរ។ ក្នុងនោះ ឯកឧត្តម អេង ឫទ្ធី បានរៀបរាប់ថា ៖ «រូបំ ទុក្ខំ អនិច្ចំ អនត្តា សូមកូនសង្រួមកាយចិត្តទទួលយក ដើម្បីជូនដំណើរវិញ្ញាណក្ខន្ធលោកពុកទៅកាន់បរមលោកដែលជាសុគតិភព»។

ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខដល់លោក និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕