មោទនភាពខ្មែរ កម្ពុជាអាចធ្វើឲ្យមេដឹកនាំតូចធំ នាំគ្នាបង្ហោះរូបក្រៅផ្លូវការ សរសើរពីប្រទេសកម្ពុជាពេញៗមាត់ អានហើយរំភើបចិត្ត

រាជធានីភ្នំពេញ ៖ ពិតណាស់ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះ ក្នុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី​០៨-១៣ វិច្ឆិកា ឆ្នាំ២០២២ ដោយមានមេដឹកនាំពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសមួយចំនួនទៀតចូលរួម ជាពិសេសគឺ វត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ថែមទៀតផង។

តួយ៉ាង ក្នុងការរៀបចំក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាពិតជាធ្វើឲ្យបណ្តាប្រទេសជាមិត្តក្នុងតំបន់អាស៊ាន ផ្ទុះការកោតសរសើរមិនផុតពីមាត់ អ្វីដែលកាន់តែភ្ញាក់ផ្អើលជុំវិញពិភពលោកនោះគឺ ប្រធានាធិបតីសហរដ្ឋអាមេរិក កាន់ទូរសព្ទសែលហ្វីជាមួយក្រុមការងាររៀបចំកិច្ចប្រជុំរបស់កម្ពុជាដោយផ្ទាល់ដៃ មិនតែប៉ុណ្ណោះ លោក Joe Biden នៅបង្ហោះរូបភាពនេះលើគណនី Twitter ផ្លូវការថែមទៀតផង។

មួយវិញទៀត ងាកទៅមើលនាយករដ្ឋមន្ត្រីសឹង្ហបុរី​ Lee Hsien Loong មិនខុសគ្នាឆ្ងាយពីប្រធានាធិបតីសហរដ្ឋអាមេរិកប៉ុន្មានឡើយ ដោយរូបលោកបានបង្ហោះរូបភាពថតដោយផ្ទាល់ដៃ លើគណនី Twitter កោតសរសើរពីសម្រស់របស់កម្ពុជា ទៀតសោត រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិនក៏បានបង្ហោះរូបភាព ពេលរាត្រីនៅរាជធានីភ្នំពេញ ដោយពោលពាក្យសរសើរពី ការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់កម្ពុជា។

តួយ៉ាង នេះចាត់ទុកថាជាមោទកភាពរបស់កម្ពុជា ដែលអាចធ្វើឲ្យគណនីផ្លូវការរបស់មេដឹកនាំធំៗ បង្ហោះរូបភាពដ៏ស្រស់ត្រកាលរបស់កម្ពុជា ជាមួយនឹងពាក្យសរសើរស្ញប់ស្ញែងចេញពីចិត្ត ដែលជារូបភាពកម្រសម្រាប់មេដឹកនាំធំៗ ព្រោះរាល់ពេលចូលរួមក្នុងកិច្ចប្រជុំនានា តែងបង្ហោះរូបភាពផ្លូវការ ឈរ អង្គុយ​ ប្រជុំតែប៉ុណ្ណោះ តែផ្ទុយទៅវិញ កម្ពុជាអាចធ្វើឲ្យបុគ្គលល្បីឈ្មោះប៉ុន្មានដួងនេះ អាចទាញទូរសព្ទថតដោយផ្ទាល់ដៃ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

សំណេររបស់ នាយករដ្ឋមន្ត្រីសិង្ហបុរី

សំណេររបស់ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន

សំណេររបស់ នាយករដ្ឋមន្ត្រីសិង្ហបុរី

សំណេររបស់លោក Joe Biden