ដឹងការពិតហើយ! តាមពិត ព័ត៌មានកងសន្តិសុខអាមេរិកព្រមានបាញ់លើជនណាដែលដកទូរស័ព្ទថតក្បួនប្រតិភូរបស់ លោក ចូ បៃឌិន ជាព័ត៌មានក្លែងក្លាយ
ថ្មីៗនេះ មានការចែករំលែកតៗគ្នានូវព័ត៌មានថា កងសន្តិសុខអាមេរិកដែលមកការពារលោកប្រធានាធិបតី ចូ បៃឌិន នៅលើទឹកដីប្រទេសកម្ពុជា នឹងដងកាំភ្លើងបាញ់លើជនណាដែលយកទូស័ព្ទថតក្បូនគណៈប្រតិភូនោះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកប្រើប្រាស់បណ្ដាញសង្គម។
ជុំវិញការចែករំលែកនូវព័ត៌មានខាងលើនេះ ស្រាប់តែនៅយប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងតាមរយៈការចុះផ្សាយរបស់ CNC TV ថា ព័ត៌មានខាងលើនេះ គឺជាព័ត៌មានក្លែងក្លាយដែលមានជនអនាមិកនាំគ្នាចែករំលែកប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ានលើកទី ៤០ និង លើកទី ៤១ ដោយមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំប្រទេសអាស៊ានជាច្រើន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២៕