តារាសម្តែង សឿ សុធារ៉ា បង្ហាញអារម្មណ៍មានកូនចិត្ត មានក្តីសង្ឃឹមចូលសិល្បៈជាថ្មីវិញ ក្រោយមហាជននៅគាំទ្រលើកទឹកចិត្តខ្លួន

រាជធានីភ្នំពេញ ៖ មហាជនអាណិ.តអាសូរ តារាសម្តែង សឿ សុធារ៉ា ក្រោយបានដឹងពីជីវភាពប្រចាំថ្ងៃ និងបញ្ហាអារម្មណ៍លែងនឹងន ក្រោយពេលបាត់បង់អ្នកម្តាយជាទីស្រឡាញ់ រហូតមកទល់នឹងពេលនេះ អាការៈផ្លូវចិត្តរបស់រូបនាង នៅមិនទាន់ល្អប្រសើរឡើយ និយាយរវើរវាយមិនដូចមុន។

តួយ៉ាង ធ្លាប់ជាតារាស្រីល្បីឈ្មោះ ជាតារាមានជីវភាពធូរធាម្នាក់ តែឥលូវ ជីវិតគូក៏បែកបាក់ អ្នកម្តាយក៏ទៅមិនត្រឡប់ បំណុលក៏ជំពាក់គេឯងជុំទិស ត្រូវរ៉ាប់រងម្នាក់ឯង ខណៈដែលកន្លងមក អ្នកនាង សឿ សុធារ៉ា ជាតារាស្រីគ្មានព័ត៌មានអាស្រូវ តារាខ្មែរស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា ប៉ុន្តែខ្សែជីវិតបែរជាជួបរឿងអកុសលថ្នាក់នេះ។

ជាងនេះទៅទៀត ក្រោយទទួលការលើកទឹកចិត្ត និងជ្រោមជ្រែងពីបងប្អូន សិល្បករ សិល្បការិនីខ្មែរ យ៉ាងកុះករមក ពេលនេះ តារាសម្តែង សឿ សុធារ៉ា បង្ហាញកូនចិត្តមានសង្ឃឹមវិលត្រឡប់ទៅវិថីសិល្បៈសាជាថ្មីម្តងទៀត នេះបើយោងតាមការបង្ហោះវីដេអូរបស់មិត្តភក្តិជិតស្និទរបស់ អ្នកនាង សុធារ៉ា ដែលបានផ្ញើសារជាសម្លេងទៅកាន់រូបលោក ៕

បើចង់ដឹងដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម​ ៖