ត្រូវគេរិះ.គន់ស្ទើរតែមួយប្រទេសមិនអស់ចិត្ត យុវជនសំរាម នៅពោលពាក្យដូច្នេះចំពោះបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ថែមទៀត

រាជធានីភ្នំពេញ ៖ ជឿជាក់បងប្អូន តាមដានវិស័យបវរកញ្ញាដឹងរួចមកហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ គេឯងផ្ទុះការរិះ.គន់ស្ទើរតែមួយប្រទេស ក្រោយពេលលោក សាន ដារ៉ាដេវីដ ហៅ យុវជនសំរាម បង្ហោះសារពោលពាក្យ មិនសមរម្យចំពោះបវរកញ្ញា ប៉ុន្តែក្រោយពេលត្រូវគេជេ.រច្រើនពេក ក៏លុបការបង្ហោះរបស់ខ្លួនភ្លាមៗ។

តួយ៉ាង យុវជនសំរាម ធ្លាប់បានចូលរួមក្នុងការងារជួយសង្គមខ្មែរច្រើនរាប់មិនអស់ ភាគច្រើនទាក់ទងនឹងការប្រមូលសំរាមតែម្តង ប៉ុន្តែក្រោយប្រើពាក្យមិនសមរម្យ ទៅកាន់ស្ត្រីលើបណ្តាញសង្គមយ៉ាងដូច្នេះ ធ្វើឲ្យប្រជាប្រិយភាពរបស់រូបលោក ធ្លាក់ចុះភ្លាមៗតែម្តង ពិសេសបុគ្គលដែលមានប្រតិកម្មខ្លាំង នឹងសិទ្ធិរបស់ស្ត្រីផ្ទាល់តែម្តង។

ជាមួយគ្នានេះ ក្រោយរងប្រ.តិ.កម្មពីមហាជនមិនអស់ចិត្ត ថ្មីៗនេះ រូបលោកនៅឆ្លៀតបង្ហោះសារដូច្នេះ លើបណ្តាញសង្គមថែមទៀត ជាក់ស្តែងមានហ្វេនៗមួយចំនួនលើកឡើងថា ការស្លៀកពាក់តុបតែងខ្លួនក្នុងបរិយាកាសខុសគ្នា ត្រូវតែផ្សេងគ្នាដូច្នេះហើយ មួយក្នុងការប្រកួតសម្រស់ មួយទៀតជាពេលវេលាធម្មតា ប៉ុន្តែទន្ទឹមនឹងនោះ គេក៏ឃើញរូបលោកផ្ញើសារសុំទោសទៅកញ្ញា វត្តី ដែលប្រើពាក្យពេជន៍មិនសមរម្យនាថ្ងៃនោះ ដោយរូបលោកលើកឡើងថា ៖

អធ្យាស្រ័យម្តងទៀត ទោះជាផុសមួយនេះត្រូវហ្វេនរបស់ប្អូនជេរទៀតក៏ខ្ញុំត្រូវតែផុសដែរ។ ប៉ុន្មានថ្ងៃនេះបងឃើញ ប្អូនស្រី កែប្រែសម្លៀកបំពាក់បានគួរសម្យជាងមុនច្រើន សង្ឃឹមថាប្អូនអាចធ្វើវាដើម្បីក្មេងៗជំនាន់ក្រោយរបស់កម្ពុជា ព្រមទាំងធ្វើជាស្រ្តីគម្រូម្នាក់ ដើម្បីកែប្រែការយល់ឃើញនៃរបៀបស្លៀកពាក់របស់ស្ត្រីនៅកម្ពុជាយើង មួយវិញទៀតវាក៏អាចជាកត្តាមួយកាត់បន្ថយក្តីរំ.លោ.ភសេពសន្តិវៈលើស្រ្តី និង កុមារតាមបណ្តាលខេត្តភូមិស្រុកនានាផងដែរ មនុស្សទាំងអស់នៅកម្ពុជាយើងទទួលបានការប្រៀនប្រដៅមិនដូចគ្នាទេ រូបភាពសិចសុីតាមបណ្តាញសង្គមពិតជាចំណែកមួយដ៏សំខាន់ផងដែរ បងជឿថាប្អូនអាចធ្វើបាន។ សូមអភ័យទោសផងដែរសំរាប់ការប្រើពាក្យធ្ងន់ធ្ងរមិនសមរម្យ ប៉ះពាល់ដល់អារម្មណ៍ប្អូន ក៏ដូចជាហ្វេនរបស់ប្អូន ប៉ុន្តែបើសិនជាបងមិននិយាយដូច្នោះទេ សម្លេងមនុស្សតូចទាបដូចជាបងប្រហែលមិនអាចប៉ះទៅដល់ត្រចៀកប្អូនទេ សង្ឃឹមថាការលះបង់ខ្លួនឱ្យមនុស្សជេរនៅថ្ងៃនោះអាចទទួលបានសមិទ្ធិផលខ្លះ។ ប្អូនស្រីមានទាំងសម្រស់ និង ចរិយាមាយាទល្អ សូមកុំឱ្យសម្លៀកបំពាក់របស់ប្អូនបន្ទាបតម្លៃភាពជារាជនីសម្រស់របស់កម្ពុជា ក្នុងនាមជាស្ត្រីខ្មែរមួយរូបដែលកំពុងឈរលើឆាកអន្តរជាតិ។បងចូលចិត្តអត្តចរិតនៃការបកស្រាយដោយមិនប្រកាន់ច្រើន របស់ប្អូន សុំធ្វើជាហ្វេនម្នាក់ដែរ សូមអរគុណ៕

 

យុវជនសំរាម