ត្រៀមអាវរងាផង! ចាប់ពីស្អែក ខេត្តទាំងនេះ នឹងចុះត្រជាក់នៅពេលព្រឹក ជាង ១០ អង្សា
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន ) និងខ្យល់បក់មកពីទិសឦសាន។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– មិនមានភ្លៀងធ្លាក់ ។ បើមានក៏តិចតួចតែប៉ុណ្ណោះ ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– មិនមានភ្លៀងធ្លាក់ ។ ចាប់ពីថ្ងៃទី ២-៤ ខែវិច្ឆិកា ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក នៅបណ្តាខេត្តមួយចំនួនមាន ៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាព អប្បបរមាមានពី ១៧-១៨ °C។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ៕
សូមអានសេចក្ដីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖