មិនមាត់ច្រើន តែ លើកនេះ ពេជ្រ សោភា ក្តៅឆេវ ក្រោយមានអ្នកសួរចាក់ឬសបែបនេះ

ភ្នំពេញ៖  រិយមិត្តអ្នកស្នេហាវិស័យសិល្បៈចម្រៀង ទាំងចាស់ទាំងក្មេង ប្រាកដជាបានស្គាល់ច្បាស់ហើយពីកំពូលតារាស្រីជើងចាស់ ពេជ្រ សោភា ជ្រកក្រោមទ្រនំផលិតកម្មរស្មីហង្សមាស អស់មិនតិចឆ្នាំនោះទេ ហើយក៏នៅតែមានប្រជាប្រិយភាព និងភាពល្បីល្បាញកាន់តែខ្លាំងនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ ថ្មីៗនេះ ពេជ្រ សោភា ហាក់ជួបរឿងមិនសប្បាយចិត្តជាខ្លាំង ក្រោយមានអ្នកចូលទៅ ខមិន ពាក្យសម្តីមិនសមរម្យ ដោយសួរថា អ្នកនាងមាន «ប្តីប៉ុន្មានហើយ»។ មិនទុកយូរ ស្រាប់តែ ពេជ្រ សោភា ចេញមកបកស្រាយយ៉ាងដូច្នេះថា៖

ខ្ញុំចង់អោយបងក្លាយជាមនុស្សប្រុសល្អ បងជាប្រុសមុននិយាយត្រូវគិតចិត្តគេនឹងចិត្តម្តាយបងជាស្រីផង(គួរចេះអោយតម្លៃខ្លួនឯងដែលនាមជាប្រុស កុំខូចឈ្មោះគេជាប្រុសល្អ)សុំលេខបងមួយមកតេសួរម៉ង បើបងជាប្រុសពិតហើយបងច្បាស់ណាស់ចឹងមកនិយាយគ្នា ពាក្យថាប្តីម៉ានហើយនេះដូចធ្ងន់ដែរ ខ្ញុំចង់សួរបងថាដំណរពូជគ្រួសារបងធ្លាប់មានកាលែងលះទេបង?

 

សារ អ្នកនាង ពេជ្រ សោភា

ជាមួយគ្នានេះ ដូចដែរ មហាជនអ្នកគាំទ្រធ្លាប់បានដឹងហើយ ថា កន្លងទៅតារាស្រីរូបនេះ ធ្លាប់បានជួបរឿងជីវិតស្នេហាមិនសមប្រកប ពីរលើកទៅហើយ ដោយហេតុថារស់នៅមិនចុះសម្រុងគ្នា ឬយ៉ាងណា ក៏ ពេជ្រ សោភា  មិនដែលលើកយករឿង ជីវិតគូរបស់នាងមក បកស្រាយអ្វីច្រើនឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖