អ្នកឧកញ៉ា ខេមរៈ​ សេរីមន្ត បានចូលរួមរំលែកទុក្ខចំពោះមរណភាពម្តាយ សឿ សុធារ៉ា និងបានចូលបច្ច័យបុណ្យសព​ ២ ពាន់ដុល្លារទៀតផង

ភ្នំពេញ៖ យោងតាមផេកមានឈ្មោះ អ្នកឧកញ៉ា ខេមរៈ​ សេរីមន្ត កាលពីរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ នេះ​ បានរាយការណ៍មកថា អ្នកឧកញ៉ារូបនេះ ចូលរួមរំលែកទុក្ខចំពោះមរណភាពម្តាយ របស់តារាសម្តែង សឿ​សុធារ៉ា។

តាមរយៈប្រភពដដែលបានបន្តទៀតថា អ្នកឧកញ៉ា ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះគ្រួសារ នៅក្នុងឱកាសដ៍សែនក្រៀមក្រំនេះ ក៏បានចូលរួមបច្ច័យបុណ្យសព ចំនួន ២ពាន់ដុល្លារផងដែរ។

យ៉ាងណាមិញ នេះជាដំណឹងមួយដ៏ប្រពៃ របស់តារាសម្តែងស្រី សឿ សុធារ៉ា ខណៈ ពេលនេះខ្លួនសល់តែសំបកខ្លួន កំពុងតែខ្វះខាតជាទម្ងន់ គ្មានថវិការ សូម្បីតែធ្វើបុណ្យ ម្តាយ ដែលនេះ ជាជីវិត បានធ្វើឲ្យមហាជន មានកាអាណិតអាសូរក្រៃលែង៕

សូមទស្សនារូបភាពខាងក្រោម៖