ជនសង្ស័យ ៤នាក់ សមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ

ភ្នំពេញ ៖ កាលពី យប់ថ្ងៃ២៧ ខែ តុលា ឆ្នាំ ២០២២ បុរសជនសង្ស័យ ៤នាក់ត្រូវសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទបណ្ដាលឱ្យជនរងគ្រោះរងរបួស នៅចំណុចផ្លូវលេខ០៥ ក្រុម១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះឈ្មោះ HWA JEONG ភេទស្រី អាយុ៤០ឆាំ្ន មុខរបរនៅផ្ទះជនជាតិកូរ៉េ សា្នក់នៅខុនដូរកាំកូសុីធី សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅថ្ងៃខែឆ្នាំខាងលើចំណុចកើតហេតុខាងលើ ជនរងគ្រោះជិះ PassApp អង្គុយចុចទូរសព្ទស្រាប់តែមានជនសង្ស័យចំនួន ៤នាក់ជិះម៉ូតូចំនួន៣គ្រឿងបានធ្វើឆក់ទូរសព្ទពីជនរងគ្រោះបានសំរេចត្រូវបានអ្នកបើកpass upគៀម៉ូតូដួលឃាត់បានជនសង្ស័យចំនួន ២នាក់ចំណែក២នាក់ទៀតជិះគេចខ្លួនបាត់។លុះដល់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២ វេលាម៉ោង ២៣:០០នាទីកំលាំងជំនាញខណ្ឌបានធ្វើការស្រាវជ្រាវបក្ខពួកសេសសល់រហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀតមានឈ្មោះខាងលើនៅចំណុចផ្លូវលេខ ៥ក្រុម ១៤ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ មកអធិការដ្ឋានខណ្ឌឬស្សីកែវ ៕