ម៉ៃ សុគន្ធ ចេញមុខប្រតិ.កម្មសម្តីជំនួសហ្វេនៗកញ្ញា វត្តី ក្រោយ យុវជនសម្រាម ប្រើពាក្យទាំងនេះដាក់បវរកញ្ញាកម្ពុជា កាលពីយប់មិញ
រាជធានីភ្នំពេញ ៖ ជឿជាក់ថា អ្នកតាមដានវិស័យបវរកញ្ញាដឹងច្បាស់ គេឯងកំពុងផ្ទុះការរិះ.គន់យ៉ាងពេញទំហឹង ក្រោយពេល លោក សាន ដារ៉ាវីត ត្រូវគេស្គាល់ច្បាស់ជា យុវវជនសំរាម ប្រើពាក្យមិនសមរម្យ ព្រមទាំងពេ.បជ្រាយឈុតរបស់បវរកញ្ញា MGC កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។
តួយ៉ាង កាលពីយប់មិញនេះ រូបលោក បានបង្ហោះសាររៀបរាប់ថា «អធ្យាស្រ័យក្រសួងនៃព្រះរាជាណាចក្រកម្ពុជា បើសិនជាយកប្រជាប្រិយភាព និងការយល់ឃើញត្រូវតែមនុស្សមួយចំនួន ចេញមកស្លៀកពាក់បែបនេះ ខ្ញុំសូមមិនគាំទ្រឡើយ វាជាគម្រូមិនល្អសម្រាប់យុវជនយើង បើសិននេះជាការយល់ខុសរបស់ខ្ញុំ សូមអភ័យទោសផង ប៉ុន្តែខ្ញុំខ្ពើ.ម សម្លៀកបំពាក់មួយឈុតនេះណាស់!»។ លើសពីនេះទៅទៀត គេឯងកាន់តែស្រងាកចិត្ត ក្រោយរូបលោកបានឆ្លើយនឹងខមមិនមួយ ដោយបញ្ជាក់ថា «អធ្យាស្រ័យផងបង ពេលខ្ញុំឃើញហើយមានអារម្មណ៍ជ្រួលច្របល់ ចឹងខ្ញុំគិតថាមនុស្សប្រុសផ្សេងៗក៏ដូចជាខ្ញុំដែរ»។
បើទោះបីពេលនេះ រូបលោកបានលុបខ្លឹមសារការបង្ហោះរបស់ខ្លួនចេញរួចក្តី ប៉ុន្តែមហាជន នៅតែបង្ហាញភាពមិនពេញចិត្តនឹងសម្តីទាំំងនេះ ពិសេសគឺមនុស្សម្នា ភាគច្រើនស្រងាកចិត្តព្រោះកន្លងមក ពួកគេជាអ្នកគាំទ្រ យុវជនសំរាម មួយវិញទៀត កម្មវិធីនេះជាការប្រកួតសម្រស់ ការជ្រើសរើសឈុតក្រៅពីមានម៉ូតប្លែកស្អាតហើយ ក៏ត្រូវបង្អួតភាពទាក់ទាញខ្លួនជារឿងធម្មតាទៅហើយ ម្យ៉ាងទៀត រឿងចំណ.ង់ផ្លូវភេទនេះ មិនអាចបន្ទោសមកពីការស្លៀកពាក់នោះឡើយ គួរបន្ទោសបុគ្គលសាមីខ្លួនទើបត្រូវ។
ងាកទៅមើលតារាខ្មែរវិញ គេឃើញតារាប្រុស ម៉ៃ សុគន្ធ ចេញមុខប្រតិ.កម្មខ្លាំងៗទៅកាន់បុរសខាងលើរូបនេះ ដោយបានរៀបរាប់ត្រូវចិត្តហ្វេនៗយ៉ាងដូច្នេះថា ៖