កម្មវិធីចែកកាបូប និងសម្ភារៈសិក្សា ជូន សិស្សានុសិស្ស លេីកទី៥ របស់ក្រុមគ្រួសារ ស.ស.យ.ក. ស្រុកសូទ្រនិគម
នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៣កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ លោក លី សេងហួត ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសូទ្រនិគម បានដឹកនាំ អនុប្រធាន សមាជិក សមាជិកា អចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការ និងលេខាធិការដ្ឋាន ស.ស.យ.ក. ស្រុកសូទ្រនិគម ចុះចែកជូននូវកាបូប និងសម្ភារៈសិក្សាមួយចំនួន ដល់សិស្សានុសិស្ស កម្រិតថា្នក់បឋមសិក្សា ដេីម្បីជាការរួមចំណែកមួយផ្នែកទៅលេីវិស័យអប់រំ ក្នុងការជំរុញលេីកទឹកចិត្ត អោយប្អូនៗ ខិតខំប្រឹងប្រែងរៀនសូត្រ ជូនដល់ប្អូនៗដែលកំពុងសិក្សា ដែលមានសិស្សសរុបចំនួន ៤១០នាក់ ដែលមកពីសាលាចំនួនពីរគឺ សាលាបឋមសិក្សារំដេង និងសាលាបឋមសិក្សាត្រពាំងខ្នារពោធិ៍ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោក គឿង ឈឹង មេឃុំខ្នារពោធិ៍ លោកអ៉ី អៀនមេភូមិបុស្ស និងលោក ប៉ាត ពឿន មេភូមិរំដេង លោកនាយក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសមាជិក សមាជិកា ស.ស.យ.ក. ឃុំខ្នារពោធិ៍ ក្រៅពីចែកកាបូបនិងសម្ភារៈសិក្សាជូនដល់ប្អូនៗ ក្រុមការងារក៏មានប្រគល់ជូននូវថវិកាមួយចំនួនជូនលោកគ្រូ អ្នកគ្រូទាំងពីរសាលា ហេីយកម្មវិធីនេះត្រូវបានរៀបចំឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងខ្នារពោធិ៍ ស្ថិតនៅក្នុងភូមិបុស្សឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។