មានរឿងអ្វី? សុខៗ លោក អ៊ិន សុភិន ថា អាយុកាន់តែច្រើនហើយ ល្មមដល់ពេលសម្រាកហើយ
នៅរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រកម្មវិធីលំដាប់អន្តរជាតិ Miss Grand International 2022 ហើយក៏ជាថ្ងៃដែលប្រសូតចេញនូវវត្តមាន Queen ថ្មីនឹងក្លាយជាម្ចាស់តំណែងគ្រងមកុដ MGI ប្រចាំឆ្នាំ ២០២២។
យ៉ាងណាមិញបើត្រលប់ទៅមើលអតីតកាលនៃការចាប់ផ្ដើមប្រកួត Miss Grand Cambodia 2022 វិញ គេអាចនិយាយបានថា គឺជាឆ្នាំដែលមានភាពចម្រូងចម្រាស់ខ្លាំងមួយរវាងអ្នកគ្រប់គ្រងកម្មវិធី និង ទស្សនិកជន ដែលធ្វើឱ្យលោក អ៊ិន សុភិន ស្ថាបនិកកម្មវិធីបវរកញ្ញាដ៏ធំមួយនេះ បង្ហោះសារនៅលើហ្វេសប៊ុកត្អូញត្អែរពីភាពហត់នឿយជាញឹកញាប់។
ដោយឡែកនៅមុនការប្រកួត ២ ថ្ងៃ ស្ថាបនិកកម្មវិធី MGC រូបនេះ បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍លើគណនីហ្វេសប៊ុក ហាក់បង្ហាញពីដំរួយចង់ឈប់សម្រាកព្រោះពេលនេះលោកអាយុច្រើនហើយថា ៖ «អាយុកាន់តែច្រើនហើយល្មមដល់ពេលសម្រាកហើយ»៕