ក្រសួងធនធានទឹក ប្រកាសថា​ផ្នែកខ្លះក្នុងកម្ពុជា នឹងអាចធ្លាក់ភ្លៀង លាយឡំទៅដោយផ្គរ រន្ទះ

ភ្នំពេញ៖ ​ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឋិកា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹងចុះមកក្រោមលើប្រទេសកម្ពុជាប្រសព្វនឹងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ ទន្ទឹមនោះ ខ្យល់ក៏បានផ្តូទិសជាបណ្តើរៗ។

លក្ខណៈបែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល៖ បណ្តាខេត្ត-រាជធានី ផ្នែកខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះផ្នែកខ្លះអាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្គរ រន្ទះ។ ចំណែក តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕