យន្តហោះយោធាមីយ៉ាន់ម៉ា វាយប្រ-ហារលើកម្មវិធីប្រគំតន្ត្រីមួយ មនុស្ស ៦០ នាក់បាត់បង់ជី-.វិត
កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ ក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើការវាយប្រហារតាមអាកាសទៅលើកម្មវិធីប្រគំតន្ត្រីមួយក្នុងប្រទេស ដែលបណ្ដាលឱ្យជាច្រើននាក់បានបាត់បង់ជីវិត។
បើតាមក្រុមជនជាតិដើមភាគតិចក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដួចជាក្រុមសង្គ្រោះបានឱ្យដឹងថា ថ្ងៃនោះ គឺខាងក្រុមជនជាតិ Kachin បាននាំគ្នាធ្វើការប្រគំតន្ត្រី ដើម្បីជាការអបអរខួបនៃគណបក្សធំចម្បងរបស់ពួកគេ ហើយការវាយប្រហារពីលើអាកាសរបស់យោធាមីយ៉ាន់ម៉ានោះ គឺកំណត់គោលដៅទីតាំងនោះតែម្ដង ដែលបណ្ដាលឱ្យមនុស្សរាប់សិបនាក់បានស្លាប់ រួមទាំងអ្នកចម្រៀង និង ក្រុមតន្ត្រីករផងដែរ។
គួរឱ្យដឹងថា បើតាមរបាយការណ៍ព័ត៌មាន យ៉ាងហោចណាស់មានមនុស្សចំនួន ៦០ នាក់បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារពីលើអាកាសនេះ ប៉ុន្តែបើតាមប្រភពពីព័ត៌មានក្នុងស្រុកវិញ បានលើកឡើងដែរថា ចំនួនអ្នកស្លាប់អាចនឹងខ្ពស់ជាងនេះទៅទៀត ដែលរបាយការណ៍ដែលពួកគេទទួលបានគឺយ៉ាងហោចណាស់អ្នកស្លាប់មានចំនួនរហូតដល់ ១០០ នាក់ឯណោះ៕