មិនចាំបាច់ស៊ិចស៊ីបានទាក់ទាញទេ មើលតែការតុបតែងខ្លួនរបស់តារាស្រី សុខ ស្រីនាង ទៅ សាមញ្ញៗតែស៊ីវីល័យណាស់

ភ្នំពេញ៖ ពិតណាស់ មួយរយៈក្រោយនេះ សង្កេតឃើញថា សម្រស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុខ ស្រីនាង មានលក្ខណៈរីកចម្រើនជាងមុនឆ្ងាយ ដោយកាន់តែស្រស់ស្អាតជាងមុន ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម កាន់តែសរសើរមិនដាច់ពីមាត់។

យ៉ាងណាមិញ ថ្មីៗនេះ ឃើញថា សុខ ស្រីនាង តែងតែចែករំលែករូបភាពស្អាតៗ តុបតែងខ្លួនប្លែកៗ បង្ហោះចូលទៅក្នុងបណ្តាញសង្គមជាញឹកញាប់ផងដែរ។ ជាក់ស្ដែង មកលើកនេះជាមួយនឹងឈុត អាវយឺតពណ៌ខ្មៅ រួមនឹងខោខៅប៊យពណ៌ស យ៉ាងស៊ីវីល័យ ថ្លៃថ្នូរបែបយុវវ័យ មើលទៅពិតជារមទម្យ គួរឲ្យស្រលាញ់ណាស់។

ក្នុងនោះដែរ រាល់ឈុតដែលនាងបានស្លៀកនោះ ឃើញថាពិតជាសាកសមជាមួយនាងខ្លាំង មើលទៅបែបសុភាព តែស៊ីវិល័យ។ ដោយរូបភាពទាំងនេះ ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរពី សម្រស់របស់នាងថាស្រស់ស្អាតគ្រប់គ្នា មិនដាច់ពីមាត់ឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖