ជិតបានមើល ខ្ញុង សម្ដែង កំប្លែងវិញហើយមើលទៅ ក្រោយពីអ្នកនាងទម្លាយបែបនេះថា….

ភ្នំពេញ៖ ពិតណាស់ ក្រោយពីល្បីសុះសាយរឿងបំណុលជុំទិសរួចមក តារាកំប្លែង អ្នកនាង ខ្ញុង ក៏បានលាឈប់ពីសិល្បៈ លេងបានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ទៀតហើយ។ ជាមួយគ្នានេះ អ្នកនាង និងស្វាមីក៏បានងាកមកចាប់មុខរបរលក់ប្រហុកផ្អកធម្មតា។

យ៉ាងណាមិញ កន្លងទៅមហាជនក៏សោកស្តាយ នូវទេពកោសល្យ របស់អ្នកនាង ដែលតែងតែធ្វើឲ្យទស្សនិកជនសើចសប្បាយ ជាមួយភាពកំប្លុកកំប្លែងរបស់អ្នកនាង។ ដោយឡែក នា​ពេល​នេះ អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ក៏​បាន​ទម្លាយ​រឿងរ៉ាវ​មួយ​ដែល​មិន​ស្មាន​ដល់​ថា នា​ពេល​ថ្មី​ៗ​នេះ លោក វ៉ិ​ច​ទ័​រ ដែល​អ្នកដឹកនាំ​កម្មវិធី​ដ៏​ល្បី​បាន​កំពុង​តែ​ទាក់ទង​ជាមួយ​អ្នក​នាង ខ្ញុង ដើម្បី​អោយ​អ្នក​នាង​មក​ចូលរួម​សម្តែង​ជាមួយ​ក្រុម​របស់​លោកតា​វ៉ិ​ច​ទ័​រ ម្តងទៀត​។

ក្នុងនោះ អ្នក​នាង ខ្ញុង បាន​បន្ត​ថា លោកតា​វ៉ិ​ច​ទ័​រ បាន​ទាក់ទង​អ្នក​នាង​ប្រមាណ​ជា​១​ខែ​ហើយ ប៉ុន្តែ​កាលពី​ពេល​ដែល​លោកតា​ទាក់ទង គឺ​អ្នក​នាង​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ជា​ពិសេស​រឿង​បំណុល​ដែល​អ្នក​នាង​ជំពាក់​គេ​នេះ​តែ​ម្តង​។ អ្នក​នាង​បន្ត​ថា ប្រសិនបើ​ក​អ្នក​នាង​ទៅ​សម្តែង​ជាមួយ​ក្រុម​លោកតា​វ៉ិ​ច​នោះ គឺ​អ្នក​នាង​សុំ​មិន​ចុះ​កុងត្រា​នោះ​ឡើយ ដោយ​មូលហេតុ អ្នក​នាង​ចង់​សម្តែង​មួយ​ថ្ងៃ​បើក​លុយ​មួយ​ថ្ងៃ​វិញ​ល្អ​ជាង​។ អ្នក​នាង​បន្ត ការ​វិញ​ចូល​ទ្រនំ​ថ្មី ឬ​ចូល​សម្តែង​ជាមួយ​លោកតា អ្នក​នាង​សុំ​គិត​មើល​សិន​៕

សូមទស្សនារូបភាពខាងក្រោម៖