សូមចូលរួមអបអរសាទរ​ ពេលនេះ តារាចម្រៀង ទេព បូព្រឹក្ស ទម្លាយដំណឹងកំពុងពរពោះកូនដំបូង ពេលនេះជិតក្លាយជាម្តាយគេហើយ

រាជធានីភ្នំពេញ ៖ ពិតណាស់ គូស្នេហ៍ជាតារាចម្រៀងដូចគ្នា គឺកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត បើកចំហទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនឆ្នាំមកហើយ បើទោះបីមិនទាន់ចូលរោងការក្តី ប៉ុន្តែចាស់ទុំក្នុងគ្រួសារនិងមនុស្សជុំវិញខ្លួន សុទ្ធតែជ្រាបច្បាស់ពីទំនាក់ទំនងច្បាស់លាស់មួយនេះ។

តួយ៉ាង កន្លងមកគេក្រឡេកឃើញគូស្នេហ៍មួយគូនេះ ហៅគ្នាជាប្តីប្រពន្ធ បង្ហាញភាពស្និទស្នាលមិនចាញ់គូគេប៉ុន្មានឡើយ ជាងនេះទៅទៀត មុននេះបន្តិច កញ្ញា ទេព បូព្រឹក្ស ទម្លាយដំណឹងល្អដែលហ្វេនៗទន្ទឹងរងចាំនិងចង់ឃើញជាខ្លាំងអស់ពេលច្រើនឆ្នាំមកហើយ។

ដោយក្នុងនោះ រូបនាងបានទម្លាយដំណឹងកំពុងពពោះកូនដំបូង ដែលតារាចម្រៀង G-Devith ជិតក្លាយប៉ាៗនឹងគ្នា រីឯរូបនាងនឹងក្លាយជាអ្នកម៉ាក់ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយបានរៀបរាប់យ៉ាងដូច្នេះថា ៖

អំណោយដែលមិនអាចកាត់ថ្លៃ​ អំណោយដោយក្តីអំណរ​ ជាក្តីប្រាថ្នាដែលកេីតមាននៅក្នុងចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណានិង​ព្រហ្មវិហារធម៌​នោះទេីបបានបង្កេីតជាឈ្មោះថា​ មាតាជាព្រះ ( Goddess ) ដោយកិត្តយសក៏សូមប្រកាសពីកាដូរពិសេសដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ , ដោយហេតុនេះក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្ននគាំទ្រ អ៊ុំពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន ។ នាងខ្ញុំនឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា​ ខាងមុខនេះជាមួយនឹង​ទស្សនីយភាព​ថ្មីពីនាងខ្ញុំ ។ អរគុណសម្រាប់ការស្រលាញ់ពីបងប្អូនទាំងអស់គ្នា ដោយក្តីគោរព ពីយើងខ្ញុំ : ទេព បូព្រឹក្ស និង ងួន ចាន់ ដាវីត៕

 

ទេព បូព្រឹក្ស