ធ្លាប់តែសក់ខ្មៅរលោងត្រង់វែងអន្លាយ កញ្ញា ឌី បញ្ញាវិមាលា លេងខ្លួនបែបនេះ មើលមិនចង់ស្គាល់
ភ្នំពេញ៖ ពិតណាស់ កញ្ញា ឌី បញ្ញាវិមាលា ជាម្ចាស់ជ័យលាភីបវរកញ្ញា Miss Teen International Cambodia 2021។ ហើយនឆងទទួលបានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិ នាពេលថ្មីៗនេះនៅឯប្រទេសឥណ្ឌា ក្នុងកម្មវិធី Miss Teen International។
យ៉ាងណាមិញ អំឡុងពេលប្រកួត បវរកញ្ញាវ័យ១៥ឆ្នាំរូបនេះ ពិតជាបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមកោតសរសើរលើរូបនាងគ្រប់គ្នា ខណៈដែលអាចឈានជើងចូលTop10 រួមជាមួយនឹងពាន Best In Swimsuit ផងដែរ។ ម្យ៉ាងអាចនិយាយបានថា នាងជាយុវតីដំបូងដែលក្រុមហ៊ុន មេឌាឡូដ បានបញ្ជូនបវរកញ្ញាចេញទៅប្រកួតលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អថែមទៀត។
ជាក់ស្ដែង បើក្រឡេកមើលរូបសម្ផស្សនាវ័យ១៥ឆ្នាំ បន្ទាប់ពីត្រឡប់មកពីការប្រកួតវិញ កញ្ញា ឌី បញ្ញាវិមាលា រឹតតែមានសម្រស់ស្រស់ស្អាតប្លែកជាងមុន។ ជាពិសេស រូបភាពថ្មីដែលនាងទើបនឹងបង្ហោះ ស្លៀកនូវឈុតពណ៌ខ្មៅ អមជាមួយនឹងម៉ូតសក់រួញៗហាយឡាយសក់ផងនោះ ពិតជាជួយបង្កើនសម្រស់នាងឲ្យមានភាពទាក់ទាញជាងមុនថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ បើមើលលើរូបរាង ឃើញថាស្លីមបែបស្ដង់ដារបវរកញ្ញាពិតៗតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖