មិនបោះបង់អាជីពជាពិធីការិនី បើទោះបីសព្វថ្ងៃអ្នកនាង ស៊ឹម សូលីកា មានងារជាជំទាវយ៉ាងណាក្តី
កម្សាន្ត៖ ដូចដែរដឹងស្រាប់ហើយថាពិធីការិនី អ្នកនាង ស៊ឹម សូលិកា ត្រូវមហាជនពេញចិត្ត និងគាំទ្រ តាំងពីចូលសិល្បៈដំបូងៗ រហូតមកទល់នឹងពេលនេះ ក៏នៅតែមានប្រជាប្រិយភាព ដោយសារតែ ការតុបតែងខ្លួនបែបរមទម្យ សុភាពរាបសា ជាងនេះទៅទៀត ការសម្តែង និងការនិយាយស្តីរបស់តារាស្រីរូបនេះ ដូចនារីគ្រប់លក្ខណ៍។
យ៉ាងណាមិញ ក្រឡេកទៅមើលជីវិតឯកជនវិញ ក្រៅពីអាជីពជា ពិធីការិនីល្បីឈ្មោះមួយរូបហើយនោះ អ្នកនាង ស៊ឹម សូលីកា ក៏ជាមានងារជាជំទាវ ខណៈដែលស្វាមីដែលជា អតីតពិធីករ លោក អេង ឬទ្ឋី ត្រូវបានរាជរដ្ឋាភិបាល ចាត់តាំងអោយបម្រើការងារក្នុងនាមជាអភិបាលខេត្តរង នៃខេត្តស្វាយរៀង។
ក្នុងនោះ បើទោះបីជាយ៉ាងណាក្តី ចំពោះអ្នកនាង ស៊ីម សូលិកា គឺនៅតែមិនចោលការងារ ជាអ្នកអធិប្បាយក្នុងកម្មវិធីចាស់ទុំ «តន្ត្រីស្រុកស្រែ»ឡើយ។ ម្យ៉ាងទៀតអាជីពសិល្បៈនេះហើយ ដែលធ្វើឲ្យអ្នកនាងល្បីល្បាញ ហើយអ្នកនាងតស៊ូបានឈ្មោះល្បីល្បាញយ៉ាងលំបាក ទម្រាំបានជោគជ័យ និងរងពាក្យចចាមអារ៉ាមច្រើន ដែលអ្នកនាងអត់ធ្មត់ម្តងហើយម្តងទៀត ដែរទម្រាំមានថ្ងៃនេះ៕
សូមទស្សនារូបភាពខាងក្រោម៖