ដំណឹងល្អ! អាជ្ញាធរជាតិអប្សរា ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ច្រើនរូប ជាមួយលក្ខខណ្ឌងាយៗ

ហ្វ៊េសប៊ុកផេក អាជ្ញាធរជាតិអប្សរា បានធ្វើការប្រកាសនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះថា ត្រូវការជ្រើសរើសបុគ្គលិកចំនួន ៧ នាក់ ដើម្បីជំនួសបុគ្គលិកដែលបានលាឈប់ពីការងារ ឱ្យទៅបម្រើការងារនៅនាយកដ្ឋានសណ្ដាប់ធ្នាប់។

ដោយឡែក សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសមានដូចជា ត្រូវមានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្រ្ត ព័ត៌មានវិទ្យា និង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្របទៅតាមលក្ខខណ្ឌជ្រើសរើសតាមផ្នែកនីមួយៗ ហើយទីកន្លែងទទួលពាក្យគឺនៅនាយកដ្ឋានរដ្ឋបាល និង បុគ្គលិក នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ៕

សម្រាប់ព័ត៌មានលម្អិត និង លក្ខខណ្ឌអាចអានក្នុងសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនខាងក្រោមនេះ៖

រូបភាពដោយ៖ អាជ្ញាធរជាតិអប្សរា