សៀក និង មីណា ស្លៀកឈុតខ្មៅបណ្ដើរគ្នាចូលកម្មវិធី ធ្វើអោយអ្នកគាំទ្រលាន់មាត់ថាសមគ្នាខ្លាំង

មហាជនដែលធ្លាប់បានទស្សនាវីដេអូរបស់កំលោះ សៀក និង កញ្ញា មីណា ច្បាស់ជាបានឃើញពីសកម្មភាពស្និទ្ធស្នាលក្រៅឆាករបស់ទាំង ២ ជាច្រើនមកហើយ។ បើទោះជាកន្លងមក Influencer គូនេះតែងហៅគ្នា Bro & Sis ក្តី តែក្រសែភ្នែករបស់អ្នកគាំទ្រនៅតែមានការសង្ស័យថាកំលោះ សៀក និង កញ្ញា មីណា ក៏អាចនឹងមានទំនាក់ទំនងលើសពីមិត្តនឹងគ្នាដែរ។

លើសពីនេះ ថ្មីៗកន្លងទៅក្នុងថ្ងៃភ្ជាប់ពាក្យ ហេង វិសាល និង កញ្ញា ស្រីនា នោះ Influencer គូនេះដែលតែងតែហៅគ្នា Bro & Sis បានថតរូបជាគូជាមួយគ្នាយ៉ាងស្រស់ស្អាតស្រស់សង្ហា មើលទៅសមគ្នាណាស់។

ដោយឡែក ថ្មីៗនេះទៀតកាន់តែធ្វើឱ្យមហាជនទាក់អារម្មណ៍ខ្លាំង ខណៈបានឃើញ សៀក បង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលឃើញថាអ្នកទាំងពីរ បានបណ្ដើរគ្នាយ៉ាងត្រសងក្នុងឈុតពណ៌ខ្មៅដូចគ្នាចូលកម្មវិធីមួយជាមួយគ្នា ដែលមើលទៅស័ក្តិសមគ្នាខ្លាំងប្រៀបដូចជាគូស្នេហ៍អ៊ីចឹង។ លើសពីនេះ សៀក ថែមទាំងសរសេរ Caption ភ្ជាប់ជាមួយរូបភាពថា ៖ «សូមទោសអ្នកអត់គូ»។

ទន្ទឹមនឹងនោះ ក្រោយឃើញរូបភាពទាំងនេះដែរ មហាជន ជាពិសេសអ្នកគាំទ្ររបស់ Influencer មួយគូនេះ កំពុងបង្ហាញចិត្តរំភើប និង សរសើរចំពោះភាពស័ក្តិសមរបស់អ្នកទាំងពីរផងដែរ៕