ក្រោយភ្លៀងមេឃស្រលះ ជួបដៃគូថ្មី ទាក់ទងគ្នាបានមួយខែ ម៉េងលិ គំរប់ខួបស្នេហ៍យ៉ាងផ្អែមល្ហែម
ភ្នំពេញ៖ ជាការពិត អាចនិយាយថាជានារីដ៏រឹងមាំ តារាស្រីរូបស្រស់ កញ្ញា ម៉េងលិ បើទោះបីជាបែកបាក់ស្នេហាយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះ នៅតែអាចបន្តការងាររបស់ខ្លួនបានយ៉ាងរលូន មិនបណ្ដោយឲ្យខ្លួនសោកសៅ ខូចចិត្តយូរពេកនោះទេ។
ជាពិសេស ក្រោយស្នេហា ដែលខំសាងមកជាង៥ឆ្នាំត្រូវបានបញ្ចប់ ថ្មីៗនេះ ម៉េងលិ ក៏រកបានដៃគូដ៏សាកសមសម្រាប់នាងជាថ្មី ថែមទាំងទាក់ទងគ្នាបានមួយខែទៅហើយ មិនតែប៉ុណ្ណោះ មិត្តប្រុសថ្មីរបស់ ម៉េងលិ ថែមទាំងសង្ហា មើលទៅយកចិត្តទុកដាក់និងនាងខ្លាំងមែនទែន។
ជាក់ស្ដែង ក្រោយពីផ្តើមស្នេហ៍និងគ្នាបានមួយខែ គូស្នេហ៍ថ្មីមួយគូនេះ បានប្រារព្ធខួបស្នេហ៍យ៉ាងសាមញ្ញ ប៉ុន្តែមើលទៅមានក្តីសុខណាស់ ដោយគ្រាន់តែមានមនុស្សជិតស្និតប៉ុន្មាននាក់ចូលរួមអបអរ ហើយមិត្តប្រុសមានជានំខេកមួយ ថែមទាំងមានកាដូរទូរសព័្ទស៊េរីទំនើបជូនដល់ ម៉េងលិ ថែមទៀតផង ធ្វើឲ្យអ្នកទស្សនា ឃើញហើយក៏រំភើបជាមួយពួកគេផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖