ដើម្បីជំរុញការចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងសៀមរាប ឲ្យមានសណ្តាប់ធ្នាប់ល្អ ឲ្យសមជាទីក្រុងទេសចរណ៍ និងបញ្ជៀសការកកស្ទះចរាចរណ៍
ដើម្បីជំរុញការចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងសៀមរាប ឲ្យមានសណ្តាប់ធ្នាប់ល្អ ឲ្យសមជាទីក្រុងទេសចរណ៍ និងបញ្ជៀសការកកស្ទះចរាចរណ៍ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ
* ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តែងតែចុះផ្សព្វផ្សាយអប់រំ ធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាដល់បងប្អូនប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ :
– ការឈប់រឺចត លើផ្លូវថ្មើរជើង និងផ្លូវកង់
– ការឈប់រឺចត ខុសគំនូសសញ្ញាចរាចរណ៍
– ល្មើសផ្លាកសញ្ញាហាមចត ថ្ងៃសេសនិងថ្ងៃគូរ
ល្មើសភ្លើងសញ្ញាចរាចរណ៍-ល-។
+ ផ្ទុយទៅវិញ មានបុគ្គលខ្លះ បានថតយកនូវសកម្មភាពការងាររបស់មន្រ្តីដែលកំពុងតែបន្តសកម្មភាពជំរុញការផ្សព្វផ្សាយ ការឈប់ចត និងរៀបចំសណ្តាប់ក្នុងក្រុងសៀមរាបនេះ យកទៅបង្ហោះ ធ្វើឲ្យមានការខំមិនជេរប្រមាថមកលើមន្រ្តីសមត្ថកិច្ច ដែលជាកត្តាបង្អាក់នូវសកម្មភាពក្នុងការផ្សព្វផ្សាយ។
🙏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ជាពិសេស ការឈប់រឺចត ខុសគំនូសសញ្ញាចរាចរណ៍ ថ្ងៃសេសនិងថ្ងៃគូរ ក្នុងក្រុងសៀមរាប។