ក្រសួងវប្បធម៌ ផ្អាកការចូលគោរពបូជា នៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប

សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:​ បានប្រកាសផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាបមួយរយៈពេល ដើម្បីជួសជុលបល្ល័ង្កបដិមាព្រះអង្គចេក និងព្រះអង្គចម។

សេចក្តីជូនដំណឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បញ្ជាក់ថា ទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម ​នឹងត្រូវបិទទ្វារមិនដំណើរការមួយរយៈពេល ចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២តទៅ ដើម្បីអនុញ្ញាតឱ្យក្រុមការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជួសជុលបល្ល័ង្កបដិមា ព្រះអង្គចេក និងព្រះអង្គចម។ ​ ក្រសួងវប្បធម៌ នឹងជូនដំណឹងនៃការបើកដំណើរការឡើងវិញ នាពេលការជួសជុលត្រូវបានបញ្ចប់៕