តាំងពីចេញលក់អនឡាញ លើកទី១អតីតតារាសម្តែង វ៉ាង ស្រីណូ ទ្រហោយំ ព្រោះតែរឿងនេះ ធ្វើឲ្យអ្នកគាំទ្រនាំគ្នាភ្ញាក់ផ្អើលខ្លាំង

រាជធានីភ្នំពេញ ៖ មហាជនភាគច្រើន ប្រាកដជាស្គាល់អតីតតារាសម្តែង វ៉ាង ស្រីណូ ក្រោយដកដៃដាច់ស្រឡះពីវិស័យសិល្បៈ តារាស្រីរូបនេះ ហក់លោតប្រកបរបស់លក់ កាបូប ស្បែកជើង ខ្សែក្រវាត់ និងឥវ៉ាន់ប្រ៊េនៗនាំចូលពីបរទេស ទទួលការគាំទ្រខ្លាំងពីមហាជនក្នុងស្រុក មិនតែប៉ុណ្ណោះ ងាកទៅមើលជីវិតឯកជនវិញ រូបនាងហ៉ឺហា មិនចាញ់គីឡូអភិជនប៉ុន្មានឡើយ។

ជាមួយគ្នានេះ តាំងពីចេញមុខLiveលក់ឥវ៉ាន់លើបណ្តាញសង្គមរយៈពេលច្រើនឆ្នាំមកនេះ អតីតតារាស្រី វ៉ាង ស្រីណូ តែងធ្វើឲ្យអ្នកទស្សនាសើចសប្បាយ ដោយសារតែភាពកំប្លែងស្ងួតរបស់ខ្លួន ជាហេតុគេឯងនិយមតាមដានការLiveរបស់រូបនាងជាខ្លាំង។

តែផ្ទុយទៅវិញ កាលពីយប់ថ្ងៃទី ១៥ តុលា ២០២២ ជាលើកដំបូងដែលធ្វើឲ្យហ្វេនៗបានឃើញ រូបនាងសម្រក់ទឹកភ្នែក ទ្រហ៊ោយំក្នុងការLive ព្រោះតែនឹកឃើញដល់រឿងចែកឋានរបស់ឪពុក ដោយរយៈពេល២ឆ្នាំមកនេះ រូបនាងតែងលាក់អារម្មណ៍នឹករឮកឪពុក គ្មានថ្ងៃរំលង ចិត្តមួយគិតថាឪពុកតិចទៀតនឹងត្រឡប់មកវិញ ដូចទៅណាឆ្ងាយ តែចាំបាត់ៗ មិនឃើញផ្លូវត្រឡប់វិញ ស្របពេលរូបនាងយល់អារម្មណ៍គ្រួសារស.ពក្មេងសិស្សសាលាដែលបានស្លា.ប់ ក្នុងឧបទ្ទេវហេតុលិចទូកដរ កាលពីប៉ុន្មានថ្ងៃមុននេះ។

ហេតុផលនេះហើយ ទើបអតីតតារាស្រីរូបនេះ ប្រកាសចូលរួមរំលែកទុក្ខបងប្អូនរស់នៅទីនោះ ហើយប្រកាសនឹងនាំយកថវិកាចូលបុណ្យគ្រួសារសពដោយផ្ទាល់ ក្នុងមួយគ្រួសារចំនួន១០០ដុល្លារ សរុបក្មេងចំនួន១១នាក់ដែលបានបាត់បង់ជីវិត និងឧបត្ថម្ភឲ្យក្មេងៗរួចជីវិត ក្នុងម្នាក់ចំនួន២០០ដុល្លារ សរុបចំនួន៤នាក់ ដើម្បីបន្តការសិក្សានិងដោះស្រាយជីវភាពផ្ទាល់ខ្លួន ប៉ុន្តែរូបនាងក៏បន្ថែមថា នេះត្រឹមជាការប្រកាសដំណឹងប៉ុណ្ណោះ ព្រោះកំឡុងពេលនេះ រូបនាងរវល់ដកខ្លួនមិនទាន់បាននៅឡើយទេ នឹងទៅចូលរួមដោយផ្ទាល់នៅថ្ងៃបុណ្យខួប៧ថ្ងៃតែម្តង។

គួរបញ្ជាក់ផងដែរថា នរណាៗក៏បានជ្រាប កញ្ញា វ៉ាង ស្រីណូ ចូលចិត្តដាក់ទាន ទោះនៅលីវហើយនៅក្មេងក៏ដោយ ជាញឹកញយគេឃើញរូបនាងឧស្សាហ៍ទៅវត្តវ៉ាធ្វើបុណ្យជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖