Carragher ថាបើ Haaland លេងឱ្យក្រុម PL មួយនេះ ប្រហែលពេលនេះរកមិនបានមួយគ្រាប់ផង

បរទេស៖ វីរបុរស Liverpool លោក Jamie Carragher បានមានប្រសាសន៍ដ៏គួរឱ្យចាប់អារម្មណ៍ថា ប្រសិនបើពេលនេះខ្សែប្រយុទ្ធកំពុងឡើងជើង Erling Haaland លេងឱ្យក្រុម ហង្សក្រហមវិញ ប្រហែលជារូបគេមិនអាចរកគ្រាប់បាល់បានមួយគ្រាប់ផង។

Erling Haaland និង Va Dijk 

ជាការពិតណាស់ នៅរដូវកាលនេះ Haaland ត្រូវបាន Manchester City ទិញយកពីក្រុម Borussia Dortmund ក្នុងតម្លៃ ៥១ លានផោន ឬប្រមាណជា (៥៧ លានដុល្លារអាមេរិក) ហើយខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស ពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន ដោយបង្ហាញខ្លួន ១៣ ប្រកួតគ្រប់កម្មវិធី រូបគេរកបានដល់ ២០ គ្រាប់ឯណោះ។

Erling Haaland 

ទោះបីជាយ៉ាងណាក៏ដោយ លោក Carragher បានអះអាងថា កត្តាដែលជួយឱ្យ Haaland រកបានគ្រាប់បាល់ច្រើនបែបនេះ ដោយសារនៅ Man City សម្បូរទៅដោយតារាល្បីៗ ជាពិសេសនៅតំបន់បម្រើពោរពេញទៅដោយអ្នកមានសមត្ថភាពច្រើន ប៉ុន្តែលោកជឿជាក់ថា ប្រសិនបើខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំលេងនៅ Liverpool វិញ ប្រហែលពេលនេះរកមិនបានមួយគ្រាប់ផង។

លោក Jamie Carragher

ថ្លែងប្រាប់ The Sky Sports’ football podcast, លោក Carragher បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ប្រសិនបើ Haaland កំពុងលេងនៅ Liverpool ឥឡូវនេះវិញ, វាគ្មានផ្លូវទេ ដែលគាត់អាចរកគ្រាប់បាល់ច្រើនដូចពេលនេះ ព្រោះថាគាត់នឹងមិនមាន ខ្សែបម្រើដែលមានគុណភាពខ្ពស់ដើម្បីបញ្ជូនបាល់ឱ្យគាត់ឡើយ, ហើយនៅ Liverpool ក៏មិនអាចលេងបានល្អដែរ៕

 

លោក Jamie Carragher

ប្រភពSportskeeda