នគរបាលឃាត់ខ្លួនម្ចាស់ទូក និងអ្នកបើកទូកសរុប៣នាក់ ចាត់ការតាមច្បាប់ ក្រោយមានហេតុការណ៍លិចទូកបណ្តាលឲ្យស្លាប់កូនសិស្ស១១នាក់
កណ្តាល៖ នេះបើតាមការចេញផ្សាយ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានរាយការណ៍មកថា ម្ចាស់អាជីវកម្មទូកដរ ក៏ដូចជា អ្នកបើកទូក ត្រូវបានឃាត់ខ្លួន ក្រោយមានឧបទ្ទវហេតុលិចទូកបណ្តាលឱ្យសិស្ស ១១នាក់ បាត់បង់ជីវិត។
ជាមួយគ្នានេះដែរ តាមរយៈជនសង្ស័យទាំង ៣ មានឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដរ ឈ្មោះ ឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដរ និងទី៣ ឈ្មោះ ថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក៕
ប្រភព៖ freshnewsasia
សូមទស្សនារូបភាពខាងក្រោម៖