ទ្រី សក្ក​ដា ​បាន​ទម្លាយ​រឿងរ៉ាវ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​តារា Tik Tok ធ្លាប់មានរឿងជាមួយគ្នាកាលពី ជាង ១ឆ្នាំមុន

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងការបង្ហោះរបស់តារាចម្រៀង និង​ជា​អ្នកនិពន្ធ Original song លោក ទ្រី សក្កដា បាន​ទម្លាយ​រឿងរ៉ាវ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​តារា TikTok ក៏ដូចជា​អ្នកលក់​អន​ឡាញ​ល្បីឈ្មោះ​មួយ​រូប ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oun Sart។

តាមរយៈការបង្ហោះនោះ ដោយ​បានលើកឡើង ថា​កន្លង​មក តារា TikTok ម្នាក់នោះ បានធ្លាប់​ប្រើ​ពាក្យ​មិន​សមរម្យ ថែមទាំងបាន​ដៀល​រូបលោក កាលពី​១​ឆ្នាំ​មុន​ ខណៈ​ដែល អ្នកទាំងពីរ មានពេល​វាលាបាន សហការ​រួមការ​ងារ​ជាមួយ​គ្នា​។

ទៀតសោត ការបង្ហោះ ជាសំណេរវែងអន្លាយ ថែមទាំង បញ្ចេញជាភស្តុតាង ទៅនឹងការឆាតក្នុងគ្រុប របស់ពួកគេ កាលពីជាង ១ឆ្នាំ ដោយលោក ទ្រី សក្កដា បានលើកឡើងដូច្នេះថា៖

 

នេះបងប្អូនយេីងជួយធ្វេីការវិនិច្ឆ័យទាំងអស់គ្នា​ ! ខ្ញុំតំណាងអោយមេក្រុម​ សំឡេងរីខត​ បានលាក់រឿងរ៉ាវនេះទុកក្នុងបេះដូង​ 1ឆ្នាំនិង11 ថ្ងៃហេីយ​ ! ស្រាប់តែថ្ងៃនេះខ្ញុំបានឃេីញតួឯកMV “ ឃេីញហេីយស្អាតណាស់” ចេញវីដេអូអប់រំគេ​ ថា​ “ ពេលក្រគមេីលងាយ​ មនុស្សខ្លះនិយាយដោយមិនបានយកខួរគិត​ “ ពិតជាចាក់ដោតមែន! សាច់រឿងខ្ញូំបានកើតឡើងតាំងពីមួយឆ្នាំមុន ខ្ញុំនិងគាត់ច្រៀងនៅក្រុមតែមួយ​ តែថ្ងៃមួយសុខៗស្រាប់លេចMessageនេះមកក្នុងគ្រុបទាំងមូល​ ទីមួយមូលហេតុអ្វីហៅឈ្មោះខ្ញុំតែផ្ញេីចូលគ្រុបទាំងមូល ទាំងដែលខ្ញុំជាមេក្រុម? ម៉េចមិនផ្ញេីPrivate មក? ទីពីរ​ សួរថារាល់ថ្ងៃអូនឯងមាក់ងាយអ្នកសិល្បៈដល់ថ្នាក់ហ្នឹង? ហេីយបេីចឹងបងផុសរូបឬចម្រៀងប្អូនក្នុង​ Page Somleng Records ប្អូន​ Share ធ្វេីអី? ហើយប្អូននឹកឃេីញអីមកប្រាប់បងថាកុំអោយ​ Share រូបប្អូនផ្តេសផ្តាស ? នែពៅមាសហ្អា​ មុនចេញវីដេអូអប់រំគេ​ អប់រំខ្លួនឯងសិន​ អប់រំពីសុជីធម៌ក្នុងការនិយាយស្តី​ ! សម្តីប្អូនដូចយកកាំបិតមកចាក់បេះដូងអ្នកសិល្បៈដូចបងចឹង​ បងទទួលស្គាល់បងមិនមែនជាអ្នកលក់online មានលុយយលាន$ដូចប្អូនមែន​ តែការងារបងថ្លៃថ្នូរណាស់អូន​ បងគោរពស្រលាញ់ការងារដែលបងធ្វេីទោះបានកម្រៃត្រឹមចិញ្ចឹមជីវិតម៉ារស់ជាមួយគ្រួសារបងក៏ដោយ​ ! អូនកុំតាំងខ្លួនជាមនុស្សអស្ចារ្យពេក​ ព្រោះទាំងអូនទាំងបងនៅដេីរលេីដីតេីមិនទាន់ដេីរលេីអាកាសណា! ចឹងបងរស់នៅបែបបង​ អូនរស់នៅបែបអូន​ គោរពអោយតម្លៃគេផង​ កុំមាក់ងាយគេពេក លឺអត់? អ្នកទាំងអស់គ្នាសូមជួយមេីលMessage នេះ​ ហេីយប្រាប់មេីលសម្តីបែបនេះសមនឹងប្រេីមកមេក្រុមនៅក្នុងគ្រុបអត់?អ្នកទាំងអស់គ្នាត្រូវចាំ​ សម្តីទាំងនេះវាដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំនិងឆាបឆួលរាល់ពេលដែលខ្ញុំបេីកឃេីញរូបម្នាក់ហ្នឹងម្តងៗ! យល់អារម្មណ៍ហ្នឹងអត់?សំខាន់ Block ខ្ញុំចោលទាំងខ្ញុំមិនបានឆ្លេីយតបវែកញែកហេីយ​ ខ្ញុំឆាតទៅសួរ​ Page អត់តបទៀត! បេីសុខៗខ្ញុំទៅដៀលក្បាលអ្នកឯងវិញទាងដែលអ្នកឯងអត់ដឹងខ្លួនខុសអី​ អ្នកឯងខឹងអត់?ដោយក្តីគោរពពីខ្ញុំបាទ សក្កដា ដែលត្រូវតួសម្តែង Mv “ ឃេីញហេីយស្អាតណាស់ “ ដៀលកាលពីមួយឆ្នាំមុន

ទ្រី សក្កដា

យ៉ាងណាមិញ ក្រោយពីការបង្ហោះបែបនេះ ត្រូវបាន មហាជន មានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងការបង្ហោះរបស់លោក ជុំវិញរឿងរ៉ាវ ចម្រូងចម្រាសជាមួយនឹង តារា TikTok Oun Sart ដែលពួកគេមានរឿងជាមួយគ្នា បានធ្វើឲ្យមានភាពទាក់ទាញពី សំណាក់អ្នកលេងបណ្តាញសង្គមជាខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖