(វីដេអូ) ក្មេងប្រុសម្នាក់ទៀតដែលរួចជីវិត បាននិយាយហេតុការណ៍លើទូក និង គុណបុណ្យនាំឱ្យខ្លួនផុតគ្រោះ
នៅយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ មានករណីលិចទូកដទទឹង នៅស្រុកលើកដែក ដែលបានកើតហេតុកាលពីវេលាម៉ោង ១៩ និង ០០ នាទី ស្ថិតនៅចំណុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ចំពោះហេតុការណ៍ដ៏រន្ធត់ដែលបានកើតឡើងនេះ គេសង្កេតឃើញវត្តមានក្មេងប្រុសម្នាក់ទៀតដែលបានរួចជីវិតក្នុងហេតុការខាងលើ មានឈ្មោះ ហេង ហ៊ុយ ភេទប្រុស អាយុ ១១ ឆ្នាំ ជាកូនរបស់នាយកសាលានៅលើកោះចំរើនតែម្ដង។
យ៉ាងណាមិញ ក្រោយរួចជីវិត ហេង ហ៊ុយ ដែលមានអាយុ ១១ ឆ្នាំ បានរៀបរាប់ពីហេតុការណ៍លិចទូកឱ្យបានដឹងថា ដើមឡើយខ្លួនចេញពីរៀនម៉ោង ៦ ដោយត្រូវឆ្លងទូកដមកកោះចំរើន ដោយសារតែពុំមានស្ពានទេ ជាមួយអ្នកស្គាល់គ្នាប្រមាណជា ១២ នាក់។
ក្មេងប្រុសខាងលើបានបន្តថា មុនដំបូងឡើយ នៅពេលឡើងទូក ក្មេងៗដែលជាជនរងគ្រោះ បាននាំគ្នាអង្គុយមុខទូកជាមួយកង់របស់ខ្លួន ខណៈម្ចាស់ទូកអ្នកបើកប្រាប់ឱ្យបណ្ដួលកង់ ហើយដើរមកក្រោយកុំជិះនៅមុខខ្លាចលិច។ ដោយម្ចាស់កង់អត់ស្ដាប់ អត់បានមកក្រោយទៀតនៅតែមុខ ស្របពេលអ្នកបើកទូកបើកកាន់តែលឿន ហើយទឹកចូលក្បាលទូក បណ្ដាលឱ្យទូកក្រឡាប់តែម្ដង។
បន្ថែមលើសពីនេះ ក្មេងប្រុសដែលរួចជីវិតខាងលើ បានឱ្យដឹងទៀតថា ខ្លួនបានរួចជីវិតពីហេតុការណ៍នេះដោយសារតែដើមឡើយខ្លួនជិះលើរទេះ នៅលើទូក ស្របពេលដែលទូកក្រឡាប់ភ្លាមទើបខ្លួនហក់ចុះ បានកាតាបយោងទើបបណ្ដែតៗខ្លួន តាមទឹកហើយត្រូវម្ចាស់ទូកជួយខ្លួនដល់ម្ខាងនៅជិតកំប្លោក ទើបបណ្ដែតខ្លួនងើបមុខឡើងស្រែកឱ្យគេជួយ ហើយមានគេយកកានមកជួយសង្គ្រោះជីវិតបានតែម្ដង៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖