ក្រោយពីបានជួប ពេជ្រ សោភា ពោលពាក្យក្នុងចិត្តបែបនេះ ទៅក្មេងស្រី ថា ស្រីណុច

ភ្នំពេញ៖ ភាពតស៊ូរបស់កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានដែលបានចូលរួមប្រឡងកម្មវិធី The Voice Kids Cambodia ត្រូវបានប្រមូលចំណាប់អារម្មណ៍របស់មហាជន ថ្វីត្បិតតែ ក្មេងស្រីតូចម្នាក់មិនបានបន្តដំណើរទៅវត្គបន្ទាប់ក៏ដោយ។

យ៉ាងណាមិញ កាលពីថ្មីៗ នេះ​នៅគណនីជាផ្លូវការរបស់ តារាចម្រៀងស្រី ពេជ្រ សោភា បានធ្វើការណាត់ជួប ជាមួយកុមារី ស្រីណុច ដោយពោលពាក្យសរសើរ ទៅនឹងសមត្ថភាពរបស់គេ ដោយបានលើកឡើងដូច្នេះថា៖

(បើបងប្អូនពិតជាចង់ជួយមែនគឺអោយគ្នាបានរៀន)មានចរិតល្អ សម្លេងអាចប្រើបានច្រើន ទាំងបទញ៉ាក់និងស្លូ អោយសាកច្រៀងអោយស្តាប់មិនល្អទាំងអស់ តែអាចនិយាយថា ធំឡើងអាចច្រៀងបានច្រើន ចូលចិត្តលេងហ្គីតា ពូកែ តែមីងសុំអោយក្មួយរៀនសូត្រសិន អោយសសេរពាក្យក្នុងចិត្តសំរាប់ជួយគ្រួសារនាថ្ងៃមុខ ជីវិតជាការតស៊ូ
គាត់នៅក្មេងណាស់សំរាប់ខ្ញុំ គិតបើចង់ជួយគាត់គួរអោយគាត់បានរៀនសូត្រ កុំយកពេលគ្នារៀនមកអោយគ្នាធ្វើការ គឺអាចបែកគំនិតក្មេង បើស្រលាញ់ពិត អាណិតពិត ជួយគ្នាអោយបានរៀន មួយទៀតហៅកែចាក់ច្រមុះ ថតសម្អាង ការពិតគ្នាចង់មានកន្លែងនៅភ្នំពេញ ចង់មើលពាក្យក្នុងចិត្តគាត់សសេរនោះទេ?ខ្ញុំសុំមិនថតវីដេអូ ព្រោះមិនដឹងថតធ្វើអី សូមអរគុណ

 

ពេជ្រ សោភា

សូមទស្សនារូបភាពខាងក្រោម៖