គ្រាន់តែមើលក៏មានក្តីសុខដែល ទីបំផុត គឺម លីហ្សា និងគ្រួសារជួបជុំគ្នា យ៉ាងមានក្តីសុខ
ភ្នំពេញ៖ ពិតណាស់ មហាជនភាគច្រើនសុទ្ធតែធ្លាប់បានជ្រាបពីជីវិតឯកជនរបស់ តារាសម្ដែងស្រី អ្នកនាង គឹម លីហ្សា ដែលនាងបានដកខ្លួនពីសិល្បៈទៅសាងជីវិតគ្រួសារ ជាមួយគ្រូពេទ្យអាណិកជនខ្មែរអូស្រ្តាលីតាំងពីអំឡុងឆ្នាំ ២០១៣ និង បានសម្រេចចិត្តចេញទៅរស់នៅជាមួយស្វាមី លើទឹកដីអូស្រ្តាលីតែម្ដង។
យ៉ាងណាមិញ មកទល់ពេលនេះ តារាស្រី គឹម លីហ្សា បានសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល និងទទួលបានកូនប្រុសគួរឱ្យស្រឡាញ់ ២ នាក់ ដោយអ្នកនាងក៏បាននាំគ្រួសារមករស់នៅទឹកដីស្រុកកំណើត ក្នុងទឹកដីប្រទេសកម្ពុជាវិញផងដែរ។
ក្នុងនោះផងដែរ កន្លងទៅ គឹម លីហ្សា ធ្លាប់បានបង្កការភ្ញាក់ផ្អើល នឹងក្លាយជាចម្ងល់របស់មហាជនគ្រប់គ្នា ខណៈនៅសុខៗស្រាប់តែតារាស្រីរូបនេះ បានប្រកាសជាសាធារណៈថាខ្លួន ក្លាយជាSingle Mom។ ប៉ុន្តែ យ៉ាងណាមិញ មួយរយៈនេះ ស្រាប់តែ អ្នកនាង ហាក់ត្រូវរ៉ូវ និងស្វាមីវិញ ថែមទាំងបាន ដឹកដៃគ្រួសារ ថតូបជួបជុំគ្នាមានស្វាមី និងកូនៗ ក្នុងឈុតរ៉ូបអាពាហ៍ពិពាហ៍ មើលទៅដូចទើបនឹងរៀបការថ្មីថ្មោង យ៉ាងមានសុភមង្គលតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖