តាមពិត ព្រះតេជគុណ ផ្ទុះការភ្ញាក់ផ្អើលយប់មិញ ធ្លាប់ជាសិស្សពូកែ និងមានជំងឺរលាកស្រោមខួរកម្រិតធ្ងន់
កាលពីយប់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជនបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ចំពោះឥរិយាបថព្រះសង្ឃមួយអង្គ មកពីខេត្តកំពត បានសម្ដែងនូវអាកប្បកិរិយាមិនធម្មតាជាច្រើននៅតាមដងវិថីសាធារណៈ ក្នុងភូមិសាស្ត្រមាត់ទន្លេចតុមុខ រាជធានីភ្នំពេញ បង្ករឱ្យមានការភ្ញាក់ផ្អើល ចោមរោមមើល និង ថតបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម។
ទាក់ទិនទៅនឹងរឿងរ៉ាវនៅពីក្រោយ តេជគុណខាងលើ តាមរយៈគណនីមួយដែលមានឈ្មោះ សាន់ មនោសារ បានធ្វើការបញ្ជាក់ឱ្យបានដឹងថា លោកបានទទួលព័ត៌មានពីលោកគ្រូម្នាក់ថា ព្រះសង្ឃអង្គនេះ លោករលាកស្រោមខួរកម្រិតធ្ងន់ ខណៈលោកជាសិស្សពូកែ និង ចេះច្រើនភាសា ផ្ទុយពីមតិអកុសលមួយចំនួនក្នុងបណ្តាញសង្គមដែលថា លោកបែកថ្នាំ ដែលជារឿងមិនពិត និង សូមបងប្អូនកុំមានការយល់ច្រឡំ។
យ៉ាងណាមិញ ក្រោយមានរឿងបែបនេះ ព្រះសង្ឃខាងលើត្រូវបាន ចូលទៅសឹងនៅក្នុងវត្តឧណាលោម ក្រោយទទួលបានការសម្របសម្រួលពីសំណាក់ អាជ្ញាធរមូលដ្ឋាននៅកន្លែងកើតហេតុ៕