គូស្នេហ៍ ជីមមី ជាគូដែលផ្អែមល្ហែម ធ្វើឲ្យហ្វេនៗ ជាច្រើនលួចច្រណែន គ្រប់សកម្មភាព ដែលមានដៃគូចេះគិតគូគ្នាបែបនេះ

កំពង់សោម៖ តារាស្រី ដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែល​គេ​ស្គាល់ថា មានរាងស្អាត មុខមានមន្តស្នេហ៍ ​កម្ពស់ខ្ពស់​ស្រឡះ ស្គមស្វែល គួរ​ឲ្យ​គយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។

បើងាកត្រឡប់ទៅមើល ជីវិត​ឯកជនវិញ តារាស្រីរូបនេះ មានគូស្នេហ៍ទម្លាយមុខពេញទី ប៉ុន្មានឆ្នាំមកហើយ ក្នុងនោះ ក៏ត្រូវគេស្គាល់យ៉ាងច្បាស់ថា ជាពិធីករប្រុសជំនាញភាសាអង់គ្លេស នៅកម្ពុជាម្នាក់ផងដែរ មិនត្រឹមតែ បានគូស្នេហ៍រូបសម្បត្តិសង្ហាប៉ុណ្ណោះទេ រូបលោកថែមទាំង មើលថែតារាស្រីរូបនេះ ដូចព្រះនាងថែមទៀតផង។

ជាក់ស្ដែង ថ្មីៗនេះស្រាប់តែ មិត្តប្រុស កញ្ញា ជីមមី បានចេញមកបង្ហោះរូបគូជាច្រើនសន្លឹក ជាមួយនាង ថែមទាំងបានភ្ជាប់ជាមួយសារយ៉ាងមានអត្ថន័យយ៉ាងវែងអន្លាយយ៉ាងដូច្នេះថា៖

ពេលខ្លះខ្ញុំលួចមើលមុខនាង ខ្ញុំលួចគិតថា ហេតុអ្វីខ្ញុំសំណាងម្លេះ ដែលមាននាងនៅក្នុងជីវិតខ្ញុំ ។ ពេលដែលជីវិតមានឧបសគ្គ កាន់តែធ្វើអោយខ្ញុំស្រលាញ់នាងខ្លាំងជាងមុនទៀត ។ នាងជាមនុស្សស្រីដែលពូកែទ្រាំអត់ធ្មត់ ចិត្តធ្ងន់ ហើយប្រឈមនឹងបញ្ហាដោយភាពថ្លៃថ្នូរ ។ នាងសំរេចចិត្ត មិនតបតគ្រប់រឿងដែល គេធ្វើមកលើនាងទាំងដែលរឿងខ្លះមិនពិត និងប្រឌិតឡើងទាំងបំពាន ក៏នាងសំរេចចិត្តដើរចេញទាំងភាពថ្លៃថ្នូរ ។ នាងលើកលែងបានគ្រប់រឿង និងផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅ ទោះពេលខ្លះខ្ញុំសាងកំហុសធំប៉ុណ្ណាក៏ដោយ ។ នាងបង្រៀនអោយដឹងថា មនុស្សល្អមិនដើរនិយាយអាក្រក់ពីគេ និងបៀតបៀនអ្នកដទៃម្តងហើយម្តងទៀត ដើម្បីលើកខ្លួនឯងល្អនោះទេ។ ទង្វើរ និង ភាពល្អរបស់នាង ធ្វើអោយខ្ញុំសុខចិត្តយកទ្រូងពាំងនាងដោយមិនបាច់បង្ខំ ។ នាងមានជំរើសដែលល្អជាច្រើនចូលក្នុងជីវិតនាង តែនាងសំរេចចិត្ត លូន ក្រាប កាន់ដៃខ្ញុំយ៉ាងណែន មិនបោះបង់ខ្ញុំចោល ។  បងចង់ប្រាប់អូនថា លើលោកនេះបងអាចលះបង់អ្វីគ្រប់យ៉ាង អោយតែបងអាចរួមដំណើរជីវិតជាមួយអូន ។ សុំទោស និង អរគុណអូនមិនទៅណាចោលបង ។

 

សារ មិត្តប្រុស ជីមមី 

ក្រោពីបានឃើញ ការបង្ហោះរបស់ មិត្តប្រុសរបស់ តារាស្រីរូបនេះយ៉ាងដូច្នេះហើយ ក៏មានហ្វេនៗជាច្រើន ជាពិសេសមិត្តៗនារីតែម្ដង ចូលទៅខមិន ជូនពរអ្នកទាំងពីរកាន់តែស្រលាញ់គ្នា ថែមទាំងអ្នកខ្លះលួចច្រណែននិងជីវិតគូ ជីមមី ដែលមានដៃគូចេះគិតគូពីគ្នាបែបនេះណាស់៕

សូមទស្សនារូបភាពខាងក្រោម៖