ម្តាយគ្រូបង្រៀនពពោះ ៨ ខែ យំគគ្រូកប្រាប់ថា នឹងធ្វើរឿងដ៏រំជួលចិត្តនេះចុងក្រោយជូនកូន
កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ មានហេតុការបាញ់ប្រហារ ទៅលើសាលាប្រង្រៀនក្មេងមួយកន្លែង នៅក្នុងខេត្ត ណងបួរឡាំភូ ប្រទេសថៃ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងស្ទើរតែគ្រប់បណ្តាប្រទេស។ ដោយហេតុការណ៍បាញ់ប្រហារ ទៅលើក្មេងតូចៗ និង គ្រូបង្រៀនចំនួន ៣៩ នាក់ដោយរាប់ទាំងជីវិតទារកក្នុងពោះម្ដាយដែលជាគ្រូបង្រៀនម្នាក់ទៀត វាពិតជាគួរឱ្យតក់ស្លុត និង រន្ធត់ជាពន់ពេក។
សម្រាប់ហេតុការដ៏គួរឱ្យរន្ធត់ដែលមិនធ្លាប់មានសម្រាប់ប្រទេសថៃនេះដែរ ឃើញថាសម្រាប់អ្នកដែលរួចផុតជីវិតក្នុងករណីបាញ់រះនេះ មានតែក្មេងស្រីម្នាក់តែប៉ុណ្ណោះ ដែលរួចជីវិតត្រឡប់មកផ្ទះវិញ។ ចំណែក ក្មេងៗ និង គ្រូបង្រៀនឯទៀត ត្រូវបានសម្លាប់ដេកដួលលើថ្លុកឈាមយ៉ាងអនោចអធមតែម្តង។
យ៉ាងណាមិញ បន្ទាប់ពីសពជនរងគ្រោះត្រូវបានដឹកមកតម្កល់នៅវត្តមួយកន្លែងដើម្បីបូជា ស្រាប់តែថ្មីៗនេះម្តាយរបស់អ្នកគ្រូបង្រៀនពោះធំ ដែលបានស្លាប់ក្នុងហេតុការណ៍នោះ បានទម្លាយទាំងក្តីឈឺចាប់ និង ទឹកភ្នែកថា លោកស្រីនឹងយកសពកូនស្រីទៅវះយកកូនចេញពីក្នុងពោះម្តាយជាមុនសិន មុននឹងបូជា។
មូលហេតុដែលលោកស្រី សម្រេចចិត្តបញ្ជូនសពកូនស្រីទៅវះយកកូនចេញពីផ្ទៃបែបនេះ ដោយសារតែមានមានជំនឿបន្ដគ្នាថា សពស្រ្តីពោះធំមិនអាចឱ្យបូជាទាំង ម្តាយ និង កូនក្នុងផ្ទៃជាមួយគ្នានោះទេ ព្រោះដើម្បីកុំឱ្យម្តាយកូនវិលវល់ និង បារម្ភពីគ្នាមិនអាចរកភពថ្មីឃើញ ហើយពេលនេះ ម្តាយគ្រូបង្រៀនដ៏ស្រស់ស្អាតដែលបានលាចាកលោកនេះ បានសម្រេចចិត្តយកសពកូនស្រីទៅវះកាត់យកកូនចេញពីក្នុងពោះហើយ មុនធ្វើការបូជាសពទៅតាមប្រពៃណីជាមួយគ្នា៕